ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត ហ៊ុន ម៉ាណែត បដិសេធថា មិនបានឲ្យជំនួយការណា ទាក់ទងទៅមេបញ្ជាការកងទ័ព ដើម្បីរកលុយនោះទេ

ភ្នំពេញ៖  លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃខភម មេបញ្ជាការកងទ័ពជើងគោកបាន​ប្រកាសថា លោក មិនបាន​ប្រើ​ឲ្យជំនួយណាម្នាក់ តេទូរស័ព្ទទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយ​នោះទេ។​

 

 

ការបដិសេធនេះ បានឡើងក្រោយពីមានបុរសម្នាក់ ឈ្មោះ (ភាព) បានក្លែងបន្លំថាជាជំនួយការរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត​ បានខល​ទាក់ទងសុំលុយ​ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ និងខេត្ត​កំពង់ចាម ដោយប្រើប្រាស់​លេខទូរស័ព្ឌ 067 349 466។​

 

ក្នុងសារ​ជាសំឡេងជូន​ មេបបញ្ជាការយោធភូមិភាគ មេបញ្ជាការ​កងពល និងអង្គភាពទាំងអស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅថ្ងៃនេះ មាន​ករណីមួយ មានម្នាក់ឈ្មោះ ភាព មានលេខទូរស័ព្ទខាងលើ បានទូរស័ព្ទទាក់ទងបណ្តាថ្នាក់ដឹក នាំ បណ្តាអង្គភាពមួយចំនួន ទាំងទ័ព ទាំងអាវុធហត្ថ ដោយថា​ជាជំនួយការរបស់ខ្ញុំ ហើយសុំលុយ។ អ៊ីចឹង សូមបញ្ជាក់ថា មិនមែនជាជំនួយការរបស់ខ្ញុំទេ”។

លោកថ្លែងថាសូមជួយ​បញ្ជូន​ព័ត៌មានបន្ត ទៅមេបញ្ជាការ​កងរាជអាវុធហត្ថ ឬកងនគរបាលជាតិ ឬនរណាទាំងអស់ បើសិនជាមានអ្នកណាទាក់ទងទៅ គឺមិនមាននោះទេ។ មិនមែនជាជំនួយការរបស់ខ្ញុំទេ។ ខ្ញុំបានឲ្យជំនាញរបស់ប៉ូលិស កំពុងស្រាវជ្រាវនូវមុខសញ្ញានេះ​ហើយ»៕