ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គម្រោងវិនិយោគ៤៥កន្លែង​ មានទឹកប្រាក់ជាង​៨០០លានដុល្លារ​ ត្រូវបាន CDC ​អនុម័តឲ្យដំណើរការ​នៅកម្ពុជា

ភ្នំពេញ៖ គម្រោង​អភិវឌ្ឍន៍​ និង​រោងចក្រ​ជាច្រើន ត្រូវបានបណ្តាក្រុមហ៊ុននានា ផ្តល់ទំនុកចិត្តក្នុងការបើកដំណើរការនៅក្នុងប្រទេសកម្ពុជា។

ត្រឹមតែ ២ខែ ដើមឆ្នាំ២០១៩នេះ គម្រោង និងរោងចក្រចំនួ ៤៥គម្រោង មាន​ទុន​វិនិយោគសរុបជាង ៨២៥ លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាន​សម្រេច​ម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ តាមសំណើរបស់ក្រុមហ៊ុន។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CDC។

​ CDC គម្រោង​​ដែលត្រូវបាន​អនុម័ត​បើកឲ្យ​ដំណើរការ​ទាំង​ ៤៥នោះ គឺភាគច្រើនជា​រោងចក្រ​កែច្នៃ រោងចក្រកាត់ដេរ ផលិតកាបូប និងផលិតសម្ភារៈប្រើប្រាស់​ផ្សេងៗ​ទៀត។

ក្រៅពីនេះ ក៏មានម្រោងអភិវឌ្ឍន៍កំពង់ផែអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជ​កម្ម រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារជាដើម។ល។ ហើយ​រោងចក្រ​ និងគម្រោងអភិវឌ្ឍន៍ទាំងនោះអាចបង្កើត​ការងារ​បាន​រហូត​​ដល់ជាង ​៦ម៉ឺន​កន្លែង​ផងដែរ ៕