ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការសម្រេចដាក់គុកជនជាតិចិន២នាក់ ក្នុងម្នាក់ៗ១ជីវិតពីបទជួញដូរគ្រឿងញៀនជាង ១០គីឡូក្រាម

ភ្នំពេញ៖  នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាតិ២នាក់ដាក់គុកមួយជីវិតពីបទ ជួញដូរគ្រឿងញៀនទម្ងន់ជាង ១០គីឡូក្រាម។

ជនជាប់ចោទឈ្មោះ Lin Chen Chia ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិចិនដីគោគ និងឈ្មោះ Lai Kuan ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ដាក់ពន្ធនាគារកំណត់រយៈពេល អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៦០លានរៀលចូលជាថវិការដ្ឋ ពីបទ ដឹកជញ្ជូន ជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ។

ប្រព្រឹត្តិកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍ប្រៃសណីកម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីបពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការ ជនជាប់ចោទទាំង២នាក់ បានឆ្លើយថា គ្រឿងញៀនទាំងអស់នោះ មិនមែនជារបស់ពួកគេទេ។

គួររំលឹកថា ជនជាប់ចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៨នៅចំណុចប៉ុស្តិ៍ប្រៃសណីកម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈពួកគេកំពុងរងចាំទទួលគ្រឿងញៀនដែលផ្ញើពីប្រទេស អាឡឺម៉ង់មកប្រទេសកម្ពុជា។

នៅពេលឃាត់ខ្លួនជនជាប់ចោទ សមត្ថកិច្ច បានដកហូតគ្រឿងញៀនប្រភេទ អ៊ិចស្តាហ្ស៊ី (MD និងMA) ចំនួន ១,០០៨.៣៧ក្រាម (ជាង ១០គីឡូ)ដែលត្រូវគេច្រកក្នុងប្រអប់បិទជិត៕