ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ និងរោងចក្រជាច្រើន ត្រូវបានបណ្តាក្រុមហ៊ុននានា ផ្តល់ទំនុកចិត្តក្នុងការបើកដំណើរការនៅក្នុងប្រទេសកម្ពុជា។
ត្រឹមតែ ២ខែ ដើមឆ្នាំ២០១៩នេះ គម្រោង និងរោងចក្រចំនួ ៤៥គម្រោង មានទុនវិនិយោគសរុបជាង ៨២៥ លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ តាមសំណើរបស់ក្រុមហ៊ុន។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CDC។
CDC គម្រោងដែលត្រូវបានអនុម័តបើកឲ្យដំណើរការទាំង ៤៥នោះ គឺភាគច្រើនជារោងចក្រកែច្នៃ រោងចក្រកាត់ដេរ ផលិតកាបូប និងផលិតសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។
ក្រៅពីនេះ ក៏មានម្រោងអភិវឌ្ឍន៍កំពង់ផែអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារជាដើម។ល។ ហើយរោងចក្រ និងគម្រោងអភិវឌ្ឍន៍ទាំងនោះអាចបង្កើតការងារបានរហូតដល់ជាង ៦ម៉ឺនកន្លែងផងដែរ ៕