ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គ្មានហេតុផលណាមួយ ដែលសម្តេច ត្រូវបិទហ្វេសប៊ុកមិនឲ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានោះឡើយ ព្រោះសម្តេចជាអ្នកលេងហ្វេសប៊ុកយ៉ាងសកម្មម្នាក់ដែរ។
សម្តេចតេជោបានមានប្រសាសន៍បែបនេះ ពេលអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤។ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ នៅសួនច្បារមុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ។
ការបញ្ជាក់សម្តេចតេជោ គឺកើតឡើងក្រោយពីក្រុមឧក្រិដ្ឋជន Hacker បានលួចចូលកាន់កាប់គណនីហ្វេសប៊ុករបស់សម្តេចកាលពីសប្តាហ៍មុន ហើយបានសរសេរសារបង្ហោះព័ត៌មានមិនពិត៕