ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០០$ (ប្រាំរយដុល្លារ)ជូនលោកទាំង ០៤នាក់ដើម្បីជួយសម្រាលទុក្ខលំបាក ក្នុងពេលព្យាបាលជំងឺកូវីដ១៩ (COVID-19 )

លោក ឧត្តមសេនីយ៍ត្រី អុី~ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ ចំពោះមន្ត្រីក្រោមឳវាទដែលឆ្លងជំងឺកូវីដ១៩ (COVID-19 ) ចំនួន ០៤នាក់ ជាសះស្បើយចំនួន ០២នាក់ កំពុងសម្រាកព្យាបាលបន្តចំនួន ០២នាក់នៅក្នុងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ ។

លោក ឧត្តមសេនីយ៍ត្រី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០០$ (ប្រាំរយដុល្លារ)ជូនលោកទាំង ០៤នាក់ដើម្បីជួយសម្រាលទុក្ខលំបាក ក្នុងពេលព្យាបាលជំងឺកូវីដ១៩ (COVID-19 ) ។

លោក ឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍ ក៏បានផ្ដាំផ្ញើបងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ (COVID-19 ) ក៏ដូចជា មន្ត្រីក្រោមឳវាទនៅក្នុងប៉ុស្តិ៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទាំងអស់ឲ្យចេះអនាមយ័នឹងចេះការពារខ្លួនអោយបានខ្ជាប់ខ្ជួនស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ៣កុំ ៣ការពារ ។