ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋមេរិកផ្តល់ថវិកា២លានដុល្លារ ដល់អង្គភាពស៊ីម៉ាក់ សម្រាប់បន្តដោះមីននៅកម្ពុជា

យោងតាមបណ្តាញសង្គមហ្វេសបុករបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កាលពីថ្ងៃទី០៥ ខែមីនា​ ឆ្នាំ​២០១៩នេះ​ មន្ត្រីគ្រប់គ្រងគំរោងកម្មវិធីជំនួយដោះមីនមកពីក្រសួងការបរទេសអាមេរិកបានចុះទៅពិនិត្យសកម្មភាពប្រតិបតិ្តការរបស់អង្គភាពស៊ីម៉ាក់នៅទិសខេត្តត្បូងឃ្មុំ។

ទន្ទឹងនឹងនេះដែរ​ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសំរេចផ្តល់ជំនួយថវិកាមកអង្គភាពស៊ីម៉ាក់ចំនួន២លានដុលា្លរ​សំរាប់រយះពេល១២ខែ​ (០១​ ខែមិនា​ ២០១៩-២៨​ ខែកុម្ភ:​ ២០២០)​ ហើយគំរោងនេះជាឆ្នាំទី២ នៃការដេញថ្លៃក្នុងឆ្នាំ២០១៨កន្លងទៅនេះ។

គំរោងនេះជាកិច្ចសហការវាងអង្គភាពសុីម៉ាក់និងអង្គការNPA​ ដែលត្រូវចុះហត្ថលខាអនុវត្តគំរោងរវាងCMAC និងNPA ដ៍ខ្លីខាងមុខនេះ  ។

សូមរំលឹកថា នៅឆ្នាំ២០១៨ អង្គភាពស៊ីម៉ាក់ បានទទួលជំនួយថវិកាចំនួន១.៦លានដុល្លារពីអាមេរិក ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម រយៈពេលមួយឆ្នាំ (គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលនេះជាឆ្នាំទី១ នៃរយៈពេល២ឆ្នាំ) លើផ្ទៃដី២,២០០ហិកតា នៅខេត្តភាគខាងកើតកម្ពុជា ៕