ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា មន្ត្រីជាន់ខ្ពស់ខាងយោធារបស់សហរដ្ឋអាមេរិក ឧត្តមសេនីយ៍ Curtis Scaparrotti បានព្រមានថា ប្រទេសរុស្ស៊ីកំពុងគម្រាមកំហែងកាន់តែខ្លាំងផ្នែកសន្តិសុខនៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ។
ឧត្តមសេនីយ៍ Curtis Scaparrotti ក៏បានអំពាវនាវផងដែរដល់មន្ទីរបញ្ចកោណអាមេរិក អោយបន្ថែមកងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍បន្ថែមទៀត នៅក្នុងប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ដើម្បីទប់ទល់ជាមួយឥទ្ធិពលយោធារបស់រុស្ស៊ី ។
ការព្រមានរបស់ឧត្តមសេនីយ៍ Curtis Scaparrotti ត្រូវបានធ្វើឡើងក្រោយពីឧត្តមសេនីយ៍រូបនេះ បានជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពអង្គការណាតូ ដែលជាបក្សសម្ព័ន្ធដ៏ធំមួយរបស់សហរដ្ឋអាមេរិក ៕