លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ ឲ្យដឹងថា ការរៀបចំបុណ្យទន្លេមានអត្ថប្រយោជន៍សំខាន់ណាស់ក្នុងការទាក់ទាញទេសចរណ៍ក្នុងស្រុក សំខាន់យើងប្រម៉ូតគោលដៅវប្បធម៍ ទេសចរណ៍ពីព្រោះមានសក្តានុពលធម្មជាតិ ។ សំខាន់ធ្វើឲ្យមាត់ទន្លេមានសោភណ្ឌភាពស្អាត់ ម្យ៉ាងទៀតជាការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ឲ្យចូលរួមការពារ និងថែរក្សាជីវចម្រុះទៀតផង ។
លោករដ្ឋមន្ត្រីបន្តទៀតថា ការធ្វើបុណ្យទន្លេវាជាឳកាសមួយផងដែរសម្រាប់ពង្រីកវិស័យទេសចរណ៍របស់យើង ។ ការបុណ្យទន្លេឆ្នាំនេះនៅខេត្តកំពង់ឆ្នាំង ពីព្រោះខេត្តមួយនេះសម្បូរទៅដោយរមណីយ៍ដ្ឋាន អាចទាក់ទាញបានយ៉ាងច្រើន។
បុណ្យទន្លេនេះក៏ជាការបញ្ជាក់ពីប្រទេសជាតិរបស់យើងមានសុខសន្តិភាព អញ្ចឹងភ្ញៀវទេសចរណ៍ជាតិ និអន្តរជាតិកន្លែងណាក៏មាន កន្លែងណាក៏ទៅដល់បានដែរ ហើយចង់បង្ហាញថា ប្រជាពលរដ្ឋរបស់យើងទទួលបានអ្វីខ្លះពីវិស័យទេសចរណ៍ ។
លោកថោង ខុន បានបញ្ជាក់ថា នៅកន្លែងណាក៏ដោយ គ្រប់សហគមន៍ទាំងអស់ត្រូវពង្រីកវិស័យទេសចរណ៍ ឲ្យបានច្រើនបន្ថែមទៀត ដូចជាផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន ត្រូវធ្វើយ៉ាងណាមានល្អ និងបរិស្ឋានល្អ ។ការថែរក្សា តាមដងទន្លេជាការប្រែក្លាយទីក្រុងពណ៍បៃតងពិសេសមានសណ្តាប់ធ្នាប់ល្អ អនាម័យល្អ ដូច្នេះយើងទាំងអស់គ្នាចូលរួមការពារទន្លេឲ្យស្អាត់ និងការពារជីវចម្រុះបានគ្រប់សព្វ។ ពីព្រោះប្រជាជនរស់នៅតាមដងទន្លេមេគង្គមានរាប់លាននាក់ មិនមានតែកម្ពុជាយើងទេ៕