ដោយសារតែប្រទេសកម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម។
យោងតាមសេចក្តីប្រកាសក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជាតំបន់ ៣ នេះ គឺតំបន់ទំនាបកណ្ដាល ជួរភ្នំដងរែក សមុទ្រ នឹងបន្តធ្លាក់ភ្លៀងមានជាមួយនឹងបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងរយៈពេល ១ សប្ដាហ៍ទៅមុខទៀត ដែលគិតចាប់ពីថ្ងៃ៤ ខែសីហា ឆ្នាំ ២០២១៕