លោកបានអះអាងថា អាចនឹងមានក្រុមការងារមកប្រទេសកម្ពុជាក្នុងអំឡុងចុងខែមីនា និងខែមេសា ខាងមុខ។លោក ចច អេដហ្កា បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៥ ខែមីនា ដែលលោកនឹងត្រូវចប់អាណត្តិនៅក្នុងពេលដ៏ខ្លីខាងនេះ។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ បានប្រកាសអំពីការចាប់ផ្ដើមនីតិវិធីរបស់ខ្លួនឈានទៅព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធលើទំនិញទាំងអស់ លើកលែងតែអាវុធពីកម្ពុជា ឬហៅកាត់ថា EBA។
ក្នុងករណីដែល EBA អាចទៅរួចនោះ ពោលគឺអឺរ៉ុបត្រូវយកព័ន្ធលើទំនិញរបស់កម្ពុជាវិញ នឹងនាំឲ្យកម្ពុជាខាតបង់ថវិកាជិត ៧០០លានដុល្លារ សម្រាប់ការបង់ពន្ធ៕