ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងបរិស្ថានសម្រេចអនុវត្តវិធានការចំពោះ ម្ចាស់ខុនដូរ HCN Rrsidence របស់លោក ហេង ចំណាប់

ភ្នំពេញ៖ ក្រសួងបរិស្ថានសម្រេចអនុវត្តវិធានការចំពោះម្ចាស់ខុនដូរ HCN Rrsidence គារខុនដូរ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥១៥ហ ភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជានីភ្នំពេញ បានសាងសង់ឡើងដោយពុំបានរៀបចំរបាយការណ៍វាយតម្លែហេតុប៉ះពាល់បរិស្ថាន និងសង្គម។

យោងតាមលិខិតក្រសួងបរិស្ថាន ម្ចាស់អគារ ខាងលើ សង់ផ្ទុយនិង មាត្រា៦ ជំពូកឬី៣ នៃអនុក្រឹត្យលេខ៧២ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីកិច្ចដំណើការរវាងតម្លៃហេតុប៉ះពាល់បរិស្ថាន។

ក្រសួងបរិស្ថានសម្រេចអនុវត្តវិធានការចំពោះម្ចាស់ខុនដូរ HCN Rrsidence ដូចខាងក្រោម៖

១ត្រូវរៀបចំរបាយការណ៍តម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដើម្បីដាក់ជួនក្រសួងបរិស្ថានពិនិត្យនិងផ្តល់យោបល់អោយបានរួចរាល់មុន ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

២ពិន័យអន្តរការណ៍ ១០០០០០០០ ករណីសាងសង់អគារខុនដូរ ដោយពុំបានរៀបចំរបាយការណ៍តម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។
ម្ចាស់ខុនដូរត្រូវមកបង់ប្រាក់ពិន័យនៅទីស្តីការក្រសួងអោយបានមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ជាកំហិត។

៣ករណីម្ចាស់ខុនដូរប្រព្រឹត្តល្មើសនិងចំណុចណាមួយខាងលើ ក្រសួង នឺងចាក់វិធានការមន្តតាមច្បាប់ជាធរមាន។

ដេលីខ្មែរ មិនទាន់បានសុំការបញ្ជាក់ពីម្ចាស់ខុនដូរ HCN Rrsidence គារខុនដូរ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥១៥ហ ភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជានីភ្នំពេញបានឡើយទេ នៅថ្ងៃទី៤ខែសីហានេះ។