ខេត្តព្រៃវែង៖មានករណីឈ្មួញស្រូវបានផ្ទុះជម្លោះ ឈ្លោះដណ្តើមបេន ផែទូកកាណូតគ្នាដោយម្ខាងយកទូកកាណូត ដាក់ត្រួតគ្នាបិទព្រែកមិនឲ្យទូកកាណូត ភាគីម្ខាងទៀតចូលមកដឹកស្រូវធ្វើ ឲ្យជម្លោះផ្ទុះឡើង ។
ចំណែក អ្នកមាន បេន រថយន្ត នៅ ដើមផ្លូវ យក រថយន្ត ដឹកស្រូវ ដាក់ បិទផ្លូវ រថយន្ត មិន ឲ្យ រថយន្ត ភាគី ខាងចុង ផ្លូវ ចូលរថយន្តទៅបេន ផែកាណូតវិញបង្ក ឲ្យមានការកកស្ទះរថយន្តពេញដងផ្លូវ រយៈពេល ១២ ម៉ោង ។
ករណីខាងលើនេះ បាន កើតឡើង តាំងពី វេលា ម៉ាង ៧ ព្រឹក រហូតដល់ ម៉ោង ២ រសៀល ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ នៅ ចំណុច ប្រឡាយ ទាហាន ស្ថិតនៅ ភូមិ ព្រៃ វ ល្លិ៍ ឃុំ ថ្មី ស្រុក កំពង់រោទិ៍ ជិត ច្រកទ្វារព្រំដែន អន្តរជាតិ ព្រៃ វ ល្លិ៍ ។
បើតាម សមត្ថកិច្ច នគ បាល ប៉ុ ស្ត៍ រដ្ឋបាល ឃុំ ថ្មី បាន ឲ្យ ដឹងថា ករណី ជម្លោះ រវាង ឈ្មួញ ស្រូវ និង ឈ្មួញ ស្រូវ នេះ គឺ ដណ្តើម ផែ ទូក កាណូត ផ្ទេរស្រូវ លក់ ឲ្យ ម៉ូយ វៀតណាម ។
មុនពេល កើតហេតុ គឺ ឈ្មោះ ឡុង លាភ ភេទ ប្រុស អាយុ ២៥ ឆ្នាំ និង ឪពុក មាន ស្រុកកំណើត នៅ ខេត្តព្រៃវែង បានមក ទិញដីធ្វើបេនចំណតរថយន្តជាប់ប្រឡាយទាហានក្បែរព្រែកព្រៃវល្លិ៍ជាប់ព្រំដែននេះ ហើយនៅ ព្រឹកកើតហេតុ២ នាក់ ឪពុកនិងកូនបានឲ្យវៀតណាម ចតទូក ពេញ ប្រឡាយចតកាណូតត្រួតគ្នា រួចឲ្យកម្មករលីស្រូវពីលើរថយន្ត ចុះទូកបង្កការបិទផ្លូវទូកជិតធ្វើឲ្យភាគីម្ខាងទៀតឈ្មោះតាក ប៊ុនណារិទ្ធ ភេទ ប្រុសអាយុ ៥៤ ឆ្នាំ នៅភូមិ ព្រៃវល្លិ៍ ឃុំថ្មី ដែលមាន បេន ចំណតរថយន្ត ដឹកស្រូវ នៅ ដើមផ្លូវ មិនអាច ឲ្យ ម៉ូយ ទូក វៀតណាម ចូលមក ទិញស្រូវ ដាក់ ទូក កាណូត បាន ក៏ យក រថយន្ត ដឹកស្រូវ ដាក់ បិទផ្លូវ មិន ឲ្យ រថយន្ត ភាគី ឪពុក កូន ចូល ដូចគ្នា ។
សមត្ថកិច្ច បាន លើកឡើងថា នៅ ប្រឡាយ ទាហាន នេះ ជា ផ្លូវទឹក អាច ឲ្យ ទូក កាណូត ធំ ចេញចូល បាន ដោយមាន ទំហំ ទទឹង ប្រមាណ ១២ ម៉ែត្រ បណ្តោយ ប្រវែង ៧០០ ម៉ែត្រ មាន ផ្លូវ ទំនប់ ជា ថ្នល់ អម សងខាង មាន ក្រុមហ៊ុន ទិញ លក់ ស្រូវ ចំនួន ៣ ប្រកបមុខរបរ ទិញ លក់ ស្រូវ ឲ្យ វៀតណាម ។
ទី ១. ឈ្មោះ តាក បូរ៉ា ហៅ អ៊ិ ច ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មាន បេន ចំណត ខាងជើង ប្រឡាយ ។ ទី ២. ឈ្មោះ តាក ប៊ុន ណា រិ ទ្ធ ហៅ មិច ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មាន ចំណត នៅ ខាងត្បូង ប្រឡាយ ។
ហើយ នៅ ឆ្នាំ ២០២០ ឈ្មោះ ឡុង លាភ ភេទ ប្រុស អាយុ ២៥ ឆ្នាំ និង ឪពុក បានមក ទិញ ដី នៅ ចំណុច មាត់ ព្រែក ព្រំដែន ជាង ១ ហិកតា ចាក់ដី ធ្វើ ចំណតរថយន្ត ជាប់ នឹង ប្រឡាយ ទាហាន ខាងត្បូង ដែរ ហើយ មិន នឹកស្មានថា ផ្ទុះ ជម្លោះ ដណ្តើម ចំណត គ្នា ចុះ ស្រូវ បែបនេះ សោះ ។
អាជ្ញាធរ វៀតណាម បាន បិទ ព្រំដែន ១ ខែ មកហើយ មិន ឲ្យ ប្រជាជន វៀតណាម ចូលមក ទិញស្រូវ នៅ ច្រកព្រំដែន ប្រឡាយ ទាហាន នេះ ទើបតែ លោក អភិបាលខេត្ត ស្នើរ សុំ ទៅ ភាគី វៀតណាម ឲ្យ អនុញ្ញាតិ ឲ្យ ប្រជាជន វៀតណាម ចូលមក ទំនាក់ទំនង ទិញស្រូវ និង ផ្លាស់ប្តូរ ទំនិញ ឡើងវិញ បាន ០៣ ថ្ងៃ ប៉ុណ្ណោះ មិនគួរ បង្ក ជា បញ្ហា បែបនេះ សោះ ។
ក្រោយមក លោក អធិការ នៃ អធិការដ្ឋាន នគរបាល ស្រុក កំពង់រោទិ៍ ដឹកនាំ កម្លាំង ចុះទៅ សម្របសម្រួល រៀបចំ សណ្តាប់ធ្នាប់ ឲ្យ ក្រុមហ៊ុន ទាំងពីរ បើកផ្លូវ ទូក ផ្លូវថ្នល់ ដើម្បី រថយន្ត ចូលក្នុង ចំណត និង ផែ ទូក តាម ចំណ តរៀងៗ ខ្លួន ។
លោក តាក ប៊ុនណា រិទ្ធ ហៅមិច បានសំណូមពរសុំឲ្យអាជ្ញាធរស្រុកលោកអភិបាល ខេត្តស្វាយរៀង មេត្តាស្តារប្រឡាយទាហានពង្រីកចេញខាងឲ្យបាន២ម៉ែត្រកន្លះ ម្ខាងដើម្បីងាយស្រួលចូលទូកកាណូត ។
ទាក់ទិន ករណីនេះ ដែរ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បានមានប្រសាសន៍កន្លងមក លោកបានស្នើរ ទៅលោក អភិបាលខេត្ត ស្វាយរៀង ដើម្បីស្តារ ប្រឡាយទាហាននេះ លោកក៏បានឲ្យ លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តមកសិក្សារួចហើយលទ្ធផលយ៉ាងណាមិនទាន់ទទួលបានទេ ។
លោកបន្តទៀតថា ប្រឡាយទាហាននេះជាផ្លូវទឹក ដ៏សំខាន់សម្រាប់ផ្លាស់ប្តូរទំនិញជាពិសេសចំណតទូកកាណូត សម្រាប់នាំកសិផលកសិកម្ម របស់ប្រជាកសិករទៅ ប្រទេសវៀតណាម និងនាំទឹកពីព្រែកព្រំដែនមកស្រោចស្រប់ដីស្រែប្រជាពលរដ្ឋ ឃុំថ្មីផងដែរ ។
បើតាម ឈ្មួញទិញលក់ស្រូវបានឲ្យដឹងថា ស្រូវដែលនាំចេញទៅប្រទេសវៀតណាម នេះជាប្រភេទស្រូវអ៊ីអ៊ែរ ៥៤ និង ៨៥ ស្រូវសើមលក់ចេញឲ្យវៀតណាមក្នុង ១ គីឡូតម្លៃ ៤.៦៥០ ដុង ស្មើ ៨១០ រៀល លុយខ្មែរ ( ដោយគិតថ្លៃ ឈ្នួល កម្មករលើកដាក់លីចុះដល់ទូក )៕
ដោយ៖ជា រដ្ឋា