មនុស្សចំនួន ១៥៧ នាក់បានបាត់បង់ជីវិតទាំងអស់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅទីក្រុង Addis Ababa ប្រទេស អេត្យូពី កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនានេះ ។
យន្តហោះដែលធ្លាក់ គឺជាយន្តហោះប្រភេទ Boeing 737 Max ដែលហោះហើរចេញពីទីក្រុង Addis Ababa ប្រទេសអេត្យូពី ឆ្ពោះទៅកាន់ទីក្រុង Nairobi ប្រទេសកេនយ៉ា និងបានធ្លាក់ក្រោយពីហោះឡើងបានរយៈពេល ៦ នាទី ។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨កន្លងមកនេះ យន្តហោះប្រភេទ Boeing 737 Max ដដែលនេះ របស់ក្រុមហ៊ុន LionAir ប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ដែរ ដោយបានបណ្តាលឲ្យមនុស្សចំនួន ១៨៩ នាក់ បានបាត់បង់ជីវិត ៕