អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោក Eric Pahon បានព្រមានពីបញ្ហានៃទំនាក់ទំនងខាងយោធារវាងទួរគី និងអាមេរិកនៅពេលខាងមុខ ក្រោយពីមេដឹកនាំរបស់ប្រទេសទួរគីដែលហ៊ានទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ដោយមិនទិញមីស៊ីល Patriot ពីអាមេរិក ។
លោក Eric Pahon បានព្រមានថា ទំនាក់ទំនងខាងយោធារវាងរុស្ស៊ី និងអាមេរិក នឹង មានបញ្ហាប្រសិនបើទូរគីនៅតែគឃ្លើនទិញមីស៊ីល S-400 ពីរុស្ស៊ីនិងមានគម្រោងដាក់ពង្រាយ មីស៊ីលនេះនៅលើទឹកដីរបស់ខ្លួននៅខែតុលា ឆ្នាំ២០១៩នេះ ។
ទួរគីជាប្រទេសសមាជិករបស់អង្គការណាតូ ដូចជាសហរដ្ឋអាមេរិក និងប្រទេសដទៃ ទៀតនៅអឺរ៉ុបដែរ ប៉ុន្តែប្រទេសនេះមិនទិញមីស៊ីលពីអាមេរិកទេ បែរជាទៅទិញមីស៊ីលពីរុស្ស៊ី ដែលជាប្រទេសបដិបក្សជាមួយអង្គការណាតូ ៕