ភ្នំពេញ: នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅក្នុងក្រសួងមហាផ្ទៃបានលោឃាត់ខ្លួនក ប៊ូ រ៉ន តំណាងប្រជាពលរដ្ឋ ២៤១គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ថៃ ជាហួត-ហៀង ប៊ុនប៉េង ត្រូវបានបញ្ជូនមកអគ្គស្នងការដ្ឋាន នគរបាលជាតិនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ។
ប្រជាពលរដ្ឋបាន ឲ្យដឹងថា ការចាប់ ខ្លួននេះ គឺនៅក្នុងហាងកាហ្វេមួយកន្លែង នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ។
បន្ទាប់ពីចាប់ខ្លួន គឺ លោកប៊ូ រ៉ន ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅក្នុងក្រសួងមហាផ្ទៃ។ បន្ទាប់ពីសាកសួរសមត្ថកិច្ចបានបញ្ជូនខ្លួនលោកប៊ូ រ៉ន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
ការចាប់ខ្លួនតំណាងប្រជាពលរដ្ឋបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រជាពលរដ្ឋបានប្រកាសធ្វើការតវ៉ាវិវាទដីធ្លីជាមួយឧកញ៉ា ថៃ ជាហួត-ហៀង ប៊ុនប៉េង នៅលើទីតាំងដីទំនាស់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដែលចំថ្ងៃទិវារំលឹកខួបលើកទី៣០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
នៅថ្ងៃទី៤ខែតុលានេះ សារព័ត៌មាន ដេលីខ្មែរ មិនទាន់អាចសុំការបំភ្លឺពីលោកឧកញ៉ា ថៃ ជាហួត-ហៀង ប៊ុនប៉េង បានទេ ទាក់ទងនិងវិវាទដីធ្លីខាងលើនេះ។