ភ្នំពេញ៖ នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំង មន្ត្រីក.ប.ប. បានរកឃើញថាយ៉ាងហោចណាស់មានដេប៉ូប្រេងឥន្ធនៈចំនួន ៤ ដែលប្រកបអាជីវកម្មមិនស្មោះត្រង់។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តកណ្ដាល ក្នុងគោលបំណងទប់ស្កាត់សកម្មភាពអាជីវកម្មមួយចំនួនដែលផ្ទុយនឹងច្បាប់។
ក្រោយពីបានរកឃើញដូច្នេះ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ និងបានណែនាំដល់ម្ចាស់ដេប៉ូឱ្យឈប់ប្រព្រឹត្តល្មើស ក៏ដូចជាប្រកបអាជីវកម្មខ្លួនដោយឈរលើគោលការណ៍សុចរិតភាព និងតម្លាភាព៕