ភ្នំពេញ៖ នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមេីលស្ថានភាពទឹកជំនន់ ដែលប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងឃុំដេីមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ការដឹកនាំកម្លាំងបញ្ជាការដ្ឋានអង្គរក្ស និងសហការជាមួយអាជ្ញាធរ ស្រុកកណ្ដាលស្ទឹងជាច្រើនទៀតបានចុះត្រួតពិនិត្យ និងចាត់ចែងឲ្យកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលប្រចាំការនៅសាលាក្រាំងចេកមកជួយសង្គ្រោះប្រជាពលរដ្ឋទឹកជន់លិចលំនៅដ្ឋាន និងដីចម្ការរបស់ដែលស្ថិតក្នុងភូមិចំនួន១៤ ក្នុងឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ដែលបណ្តាលមកពីភ្លៀងធ្លាក់មិនឈប់នោះ។