ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកនៃអគ្គនាយកដ្ឋាន​«ក.ប.ប.»បាន​​រៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលេីកទិសដៅអនុវត្តបន្ត

(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលេីកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ មានការចូលរួមពី លោកជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។
របៀបវារៈនៃកិច្ចប្រជុំនាពេលនេះរួមមាន៖
១- របាយការណ៍វឌ្ឍនភាពសំខាន់ៗរបស់អគ្គនាយកដ្ឋាន
២- របាយការណ៍សង្ខេបរបស់នាយកដ្ឋាន និងសាខា ក.ប.ប. រាជធានី ខេត្ត
៣- បទអន្តរាគមន៍របស់ឯកឧត្ដម លោក អគ្គនាយករងទទួលបន្ទុក
៤- អនុសាសន៍គន្លឹះរបស់ឯកឧត្ដមប្រតិភូ និងថ្នាក់ដឹកនាំ ក.ប.ប.
៥- សំណូមពរ និងបញ្ហាប្រឈម
៦- បញ្ហាផ្សេងៗ