ភ្នំពេញ៖ មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកណ្ដាល និងខេត្តព្រៃវែងបានរកឃើញដេប៉ូប្រេងឥន្ធនៈ០៦កន្លែងកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១មិនមានភាពអនុលោម ក្នុងចំណោម ១១ ស្ថានីយ/ដេប៉ូ ខណៈចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ចំពោះម្ចាស់ដេប៉ូត្រូវបានពិន័យទៅតាមច្បាប់ដែលមានចែង រួមនឹងការកែប្រែឱ្យបានត្រឹមត្រូវតាមច្បាប់ផងដែរ។