ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ចុះអនុស្សរណៈលក់សិទ្ធិបទ ចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការ

ភ្នំពេញ: នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើសន្និសីទកាសែត និងចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការហើយនារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ។

ការចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង ដែលកំពុងតែល្បីល្បាញ និងធ្វើឱ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គមនៅកម្ពុជា និងបរទេ សនេះ ធ្វើឡើងបន្ទាប់ពី ខាងផលិតកម្ម បានកែសម្រួលខ្លឹមសារ និងរូបភាពឡើងវិញ ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ និងទទួលបាននូវទិដ្ឋាការផ្សព្វផ្សាយជាសាធារណៈទាំងក្នុង និងក្រៅប្រទេស។
សន្និសីទសារព័ត៌មានដ៏ឱឡារឹកនេះ មានការចូលរួមពីតំណាងផលិតកម្ម និងអ្នកចាត់ការទូទៅក្រុមហ៊ុន GESTOS និងតំណាងមកពីប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភ្ញៀវកិត្តយសជាតិ អន្តរជាតិ និងបណ្ដាញអ្នកសារព័ត៌មានជាច្រើនស្ថាប័នចូលរួមផងដែរ។
លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បានថ្លែងថា៖ “ក្រោយពីខាងផលិតកម្មលក់សិទ្ធិ បទចម្រៀង Are you ok?នេះទៅខាងក្រុមហ៊ុន GESTOS បទចម្រៀង ស្នាដៃកូនខ្មែរមួយបទនេះ នឹងត្រូវក្លាយជាកម្មសិទ្ធិបញ្ញារវាងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា និងក្រុមហ៊ុន GEST OS ដោយមិនមានជនណាអាចថតចម្លង ឬបង្ហោះដោយគ្មានការអនុញ្ញាតនៅប្រទេសចិនឡើយ” ។
អ្នកគ្រប់គ្រងទូទៅផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ដដែលរូបនេះ ពន្យល់បន្ថែមទៀតថា៖ ចាប់ពីពេលចុះអនុស្សរណៈលក់សិទ្ធិបទ ចម្រៀង “Are you ok?” នេះទៅ ក្រុមហ៊ុន GESTOS ដែលជាក្រុមហ៊ុនផលិតចម្រៀងដ៏ធំនៅប្រទេសចិន មានសិទ្ធិយកទៅ កែសម្រួលជាភាសាចិន ហើយគ្រោងនឹងផ្សព្វផ្សាយនៅគ្រប់បណ្តាញសង្គមល្បីៗនៅក្នុងប្រទេសចិន។
ដោយឡែក អ្នកស្រី Britney អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន GESTOS បានបញ្ជាក់ថា៖ តាមរយៈការសហការគ្នាលើកនេះ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ពួកយើងនឹងសម្រេចបាននូវការផ្លាស់ប្ដូរកម្មសិទ្ធិបញ្ញា រវាងគ្នា និងគ្នា ហើយអ្នកចម្រៀង អ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ក៏នឹងទទួលបានចំណូលជាភាគរយពីអ្នកចូលទស្សនានៅក្នុងកម្មវិធីបណ្តាញសង្គមនានានៅប្រទេសចិនថែមទៀតផង។
អ្វីដែលរឹតតែមោទៈនភាពសម្រាប់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានោះ គឺអ្នកស្រី Britney បានលើកឡើងថា នៅពេលស្ថានភាពជំងឺកូវីដកាន់តែធូរស្បើយនាពេលខាងមុខ ក្រុមហ៊ុននឹងអញ្ជើញតារាចម្រៀង ក៏ដូចជាខាងផលិតកម្ម ទៅចូលរួមកម្មវិធីប្រគំតន្ត្រីធំៗនៅឯប្រទេសចិនមិនខាន។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សា យវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា អនុ ស្សរណៈលក់សិទ្ធិបទចម្រៀង Are you ok? របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅឱ្យខាងក្រុមហ៊ុនផលិតចម្រៀងនៅប្រទេសចិនថ្ងៃនេះ គឺជាពន្លឺនៃក្ដីសង្ឃឹមដ៏ថ្មីសន្លាងសម្រាប់សិល្បៈករ អ្នកនិពន្ធទំនុកចម្រៀង អ្នកនិពន្ធបទភ្លេង អ្នកចម្រៀង និងផលិតកម្មទាំងឡាយ ឬអាចនិយាយបានថា ជាលើកដំបូងសម្រាប់វិស័យចម្រៀងក្នុងប្រទេស កម្ពុជា ដែលទទួលបានការចាប់អារម្មណ៍ពីដៃគូសហការពីបរទេសដូច្នេះ។

លោកសង្កត់ធ្ងន់ទៀតថា អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ គឺការចូលរួមគោរពទៅតាមច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រ ហាក់ប្រហែល ឬកម្មសិទ្ធិបញ្ញា នៅក្នុងប្រទេសកម្ពុជាយើង ថែមទៀតផង។

ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា មានចក្ខុវិស័យដើម្បីនាំយកបទ ចម្រៀងខ្មែរទៅកាន់ទីផ្សារបរទេស ប្រកាន់ភ្ជាប់នូវការផលិតចម្រៀងថ្មីៗមិនចម្លងស្នាដៃអ្នកដទៃនិងមានគោលបំណងធ្វើឲ្យបរទេសបានស្គាល់អំពីប្រទេសកម្ពុជា ដើម្បីឈានទៅទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាប្រទេសយើងកាន់តែច្រើន។

ជាក់ស្តែងបទ Are you ok? នេះតែម្តង ឃើញមានតារាល្បីៗលំដាប់ពិភពលោកបានយកបទនេះទៅសម្តែងដាក់ក្នុងបណ្តាញសង្គមយ៉ាងច្រើនជាពិសេសបណ្តាញសង្គម TikTok។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចទិដ្ឋកាបទចម្រៀង Are you ok? របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា អាចផលិត MV ខារ៉ាអូខេថ្មីបាន។

បន្ទាប់ពីខាងផលិតកម្ម បានធ្វើការ កែតម្រូវចំណុចខ្វះខាតស្របតាមលក្ខខណ្ឌរបស់ក្រសួង និង មតិរិះគន់បែបស្ថាបនាពីសំណាក់ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា៕