ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ផាន អូន ក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីប្រគល់សម្ភារៈសិក្សាជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាគរ

ភ្នំពេញ:  លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចូលរួមកម្មវិធីប្រគល់សម្ភារៈសិក្សាជូនសិស្សានុសិស្ស នៅ សាលាបឋមសិក្សាគរ។

ជាមួយគ្នានេះដែរ ក្រុមការងារបានផ្តល់ថវិកាឧបត្ថម្ភដូចខាងក្រោម ទី១ ឧបត្ថម្ភសម្ភារៈសិក្សា (កាបូបសិស្ស សៀវភៅ២ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម ប្រដាប់ខួងខ្មៅដៃ១ដើម បន្ទាត់១ដើម ម៉ាស៥០ និងថវិកា៥,០០០រៀល) ជូនសិស្សក្រីក្រនៅសាលាប ឋមសិក្សាគរ ចំនួន ៨០រូប ចំណាយថវិកាអស់ ២,៦៤០,០ ០០រៀល

លើសពីនេះបានឧបត្ថម្ភម៉ាសជូនសាលាបឋមសិក្សាគរ ចំនួន ២,០០០ម៉ាស និងសៀវភៅអាន ចំណាយថវិកាអស់ ៣២០, ០០០រៀល ហើយសរុបថវិកាចំណាយអស់ចំនួន ២,៩៦០,០ ០០រៀល។