អ្នកជំនួញអចលទ្រព្យម្នាក់កំពុងមានឈ្មោះបោះសម្លេងលើនៅក្នុងវិស័យដីធ្លីគឺ លោកឧកញ៉ា ហេង បូរិន ម្ចាស់គម្រោង បុរី ហេង បូរិន គ្រុប ភ្លាមៗបានផ្ដល់កាដូមួយដល់បងប្អូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។
ការនោះដូដ៏អស្ចារ្យនោះគឺ ផ្លូវបេតុងមួយខ្សែ ប្រវែងជិត ៤០០ ម៉ែត្រ ដែលជាការធានាចំណាយថវិកាស្ថាបនាទាំងស្រុង ដោយឧកញ៉ាផ្ទាល់។
ឧកញ៉ា ហេង បូរិន បាននិយាយថា បើយមើលទៅបងប្អូនអ្នកភូមិ ពួកគាត់ឈរមើល ហើយសប្បាយចិត្តញញឹមញញែម សឹងគ្រប់គ្នា ពេលដែលស្ងាត់ៗខាងក្រុមហ៊ុនយើងខ្ញុំ បានឈូសឆាយ ចាក់ដី ត្រៀមធ្វើផ្លូវបេតុងជូនពួកគាត់កាន់តែងាយស្រួលធ្វើដំណើរជាងមុន។
ការចំណាយទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ និងការភ្ជាប់ផ្លូវបេតុងយុទ្ធសាស្ត្រនេះចូលទៅកាន់គម្រោងបុរី ហេង បូរិន គឺបានរួមចំណែកជាមួយអាជ្ញាធរ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានភូមិរការធំ សង្កាត់បែកចាននោះ ឱ្យបានកាន់តែល្អប្រសើរជាងពីមុន។
លើសពីនេះលោកឧកញ៉ាបន្ថែមថា”យើងខ្ញុំពុងចុះផ្ទាល់ត្រួតពិនិត្ យគ្រឿងចក្រ ដែលកំពុងឈូសឆាយផ្លូវ និងដាក់ប្រព័ន្ធលូរតាមផ្លូវ ឧកញ៉ា ហេង បូរិន ហើយដំបូង ខ្ញុំចាក់បេតុង និងដាក់ប្រព័ន្ធលូ ក្បែរគម្រោងបុរីរបស់ខ្ញុំ ហើយក៏គិតឃើញថា គួរតែបង្ហួសចូលទៅដល់ផ្លូវអ្នកភូមិតែម្ដងទៅ ដើម្បីកុំឱ្យពួកគាត់ពិបាកធ្វើដំណើរ ខណៈពីមុនផ្លូវនេះលិចទឹក បែកភក់ ពិបាកធ្វើដំណើរខ្លាំងណាស់”។
ក្នុងទីតាំងខាងលើដដែលនោះ ឧកញ៉ា ហេង បូរិន ក៏កំពុងតែមានជាកាដូពិសេសផ្សេងទៀត គិតជាទឹកប្រាក់ចូលជាង ៣០ម៉ឺនដុល្លា រឯណោះ ជូនដល់អតិថិជនដែលអញ្ជើញមកទិញផ្ទះបុរីក្នុងគម្រោ ងរបស់លោកផងដែរ។
ទិញផ្ទះនៅ បុរី ហេង បូរិន គ្រុប នឹងមានការថែមជូនប្រូម៉ូសិនខ្នាតធំដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជា៖
– ទិញផ្ទះ ថែមជូនរថយន្ត Toyota Prius ស៊េរី ឆ្នាំ 2005 (ចំនួន 24 គ្រឿង)
– ទិញផ្ទះ ថែមម៉ូតូ Honda PCX ស៊េរី ឆ្នាំ 2021 (ចំនួន 18 គ្រឿង)
– ទិញផ្ទះ ថែមទូរស័ព្ទ Iphone 13 Pro (ជាច្រើនគ្រឿង)។
ក្រៅពីនោះ ក្រុមហ៊ុនក៏បន្តថែមជូនសម្ភារៈប្រើប្រាស់ផ្សេងៗទៀតដូចជា៖ ទូរចង្រ្កានបាយស្រស់ស្អាត សម្ភារះបន្ទប់ទឹកទំនើប ប្រពន្ធ័ទឹករដ្ឋ ប្រពន្ធ័ភ្លើងរដ្ឋ (20 អំពែ , 10 អំពែ) និងការតប្រពន្ធ័ម៉ាស៊ីនត្រជាក់ជូនដោយឥតគិតថ្លៃថែមទៀតផង។ ទំនាក់ទំនងព័ត៌មានបន្ថែម: 068/078/015 88 70 70 ៕