ព្រះសីហនុ៖ អតីតជាថ្នាក់ដឹកនាំកំពូលរបស់ខេត្តព្រះសីហនុចំនួន ២រូប ទោះបី សព្វថ្ងៃនេះពទាំងពួកគាត់ទាំងពីរ ត្រូវបានផ្ទេរភារកិច្ច ចេញពីខេត្តព្រះសីហនុក៏ដោយ ប៉ុន្តែថ្មីៗនេះត្រូវបានប្រជាពលរដ្ឋមួយចំនួនធំនៅតែនឹករលឹកជានិច្ច ដោយបានចាត់ទុកថា «ជាផ្កាកុលាប២ទងដ៏ក្រអូបនៅក្នុងបេះដូង របស់ពួកគាត់គ្រប់ៗគ្នា»។
អតីតថ្នាក់ដឹកនាំខេត្ត ចំនួន ២រូបនោះគឺទី១ នាយឧត្តមសេនីយ៍ យន្ត មីន ដែល បច្ចុប្បន្ននេះ ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងទី២ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ជាម ហ៊ីម ។ នៅថ្ងៃទី១០ខែវិច្ឆិកានេះ សូមលើកយកអត្ថន័យខ្លី ដែលដកស្រង់ចេញពីកិច្ចសម្ភាស មួយកាលពីខែតុលាឆ្នាំ២០២១ ជាមួយប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ថា តើ ថ្នាក់ដឹកនាំពីររូបខាងលើនេះពិតជាបានបន្សល់ទុកនូវអនុស្សាវរីយ៍អ្វីខ្លះជាមួយនិងប្រជាជន កាលកាន់តួនាទីជាថ្នាក់ដឹកនាំខេត្តព្រះសីហនុ ហើយរឿងនេះពិតឬយ៉ាងណា ដូច្នោះសូមអាននូវខ្លឹមសារនៃកិច្ចសម្ភាសនេះ។
ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ មួយចំនួនបានចាត់ទុក« ឯកឧត្តមទាំងពីរ ជាផ្កាកុលាបពីរ ទង ដ៏ក្រអូបនៅក្នុងបេះដូង របស់ពួកគាត់គ្រប់ៗគ្នា»។
មិនតែប៉ុណ្ណោះ ក្នុងកិច្ចសន្ទនាខ្លីមួយនាពេលថ្មីៗនេះ ប្រជាពលរដ្ឋមួយចំនួនធំ នៅក្នុងខេត្តព្រះសីហនុ បានរំលឹកថា« ទោះបីជាឯកឧត្តមទាំងពីរមិនមានភារកិច្ចអ្វីទៀតក៏ដោយនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែអនុស្សាវរីយ៍ជាច្រើនបានដិតជាប់និងបេះដូងពួកយើងខ្ញុំ នោះគឺអំពើល្អ និងគុណធម៌ របស់ឯកឧត្តមជាមួយប្រជាជនមិនអាចបំភ្លេចបានឡើយ សូមឯកឧត្តមទាំងពីរបន្តទទួលបានការគាំទ្រនិងក្តីស្រឡាញ់បន្តទៀតពីប្រជាពលរដ្ឋយើង ក្នុងការងារបម្រើសង្គមជាតិ»។