ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រោងចក្រផលិតចំណីសត្វទាំងពីររបស់លោកឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី នឹងប្រមូលទិញកសិផលរបស់កសិករជាមធ្យមមានទឹកប្រាក់​​ប្រមាណ​ ៦៣ លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ

ខេត្តព្រះសីហនុ​៖ ក្រុមហ៊ុន អឹមភិក អេស៊ីអឹមស៊ី ខេមបូឌា(M’s Pig ACMC Cambodia)បានប្រារព្វ ធ្វើពិធី បញ្ចុះ បឋមសីលា សាងសង់រោងចក្រ ផលិត ចំណី សត្វ ថ្មីមួយទៀត ដែលមាន កម្លាំង ផលិត ៣០តោនក្នុង មួយម៉ោង បើគឹតជា មធ្យម ១៨.០០០តោនក្នុងមួយខែ។

ពិធី បញ្ចុះ បឋមសីលា សាងសង់ រោងចក្រថ្មីធ្វើ​ឡើងនាព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ គឺប្រព្រឹត្តទៅក្រោមអធិបតីភាព របស់ លោក​ បណ្ឌិត ម៉ុង ឫទ្ធី  និងលោកជំទាវ ព្រមទាំងសហការីរបស់​ក្រុមហ៊ុន​និង​ដៃគូរផ្សេងៗទៀត​​។

រោងចក្រថ្មីនេះនឹងប្រមូលទិញកសិផលរបស់កសិករប្រហែល ៤២លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ ដោយរោងចក្របច្ចុប្បន្ន បានប្រមូលទិញកសិផលក្នុងស្រុកប្រហែល២១ លានដុល្លារ សហរដ្ឋអាមេរិក រោចក្រកថ្មី នឹងសាងសង់ រួចរាល់ នៅដើមឆ្នាំ ២០២៣ ខាងមុខនេះ រោងចក្រទាំងពីរនឹងប្រមូលទិញកសិផលរបស់កសិករជាមធ្យមប្រហែល ៦៣ លានដុល្លារ សហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។

ក្រោមការដឹកនាំរបស់ សម្តេច អគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាបាននាំនូវសន្តិភាពពេញលេញ បានបង្កើតឧកាសដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកបន្តវិនិយោគក្នុងប្រទេសកម្ពុជា ហើយបានបង្កើនការងារជាច្រើនកន្លែងជូនប្រជាពលរដ្ឋ និង ចូលរួមក្នុងការអភិឌ្ឍន៌សេដ្ឋកិច្ចជាតិ ។
សូម បញ្ជាក់ថា រោងចក្រ ផលិត ចំណី សត្វ នេះ មានទីតាំង ស្ថិតនៅ តាម បណ្តោយ ផ្លូវ ជាតិ លេខ ៤ ត្រង់ គីឡូម៉ែត្រ លេខ ១៥ ៨ ភូមិ មនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។