កំពង់ចាម៖ លោក ចឹក ឈឿន តំណាងប្រជាពលរដ្ឋទាំងប្រាំ៧ គ្រូសារ រស់នៅភូមិទូលព្រិច ឃុំមៀន ស្រុកព្រៃឈរ បាននិយាយថា ពួកកាត់ស្នើសុំទៅ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រកយុត្តិធម៌ដល់ពូកគាត់ ដោយសារតែដីអាស្រ័យផល តាំងពី១៩៧៩ រហូតដល់បច្ចុប្បន្នអស់ រយះពេល៤២ឆ្នាំ ពោលគឺតាំងដូនតាមកម្ល៉េះកាលពីមុនផ្លូវលំបាកម្ល៉េះមុនដល់បច្ចុប្បន្ននេះមានផ្លូវល្អក្រាលកៅស៊ូ ទទួលរងនូវភាពអយុត្តិធម៌ ដោយសារអាជ្ញាធរបានឃុបឃិតគ្នា រួចប្តឹងទៅតុលាការទាំងបំពាន។
លោកបានរៀបរាប់ថា គ្រូសារដែលរងគ្រោះ ទាំង ៧ គ្រោះគ្រួសារ ទឹកភ្នែកខំកាប់ឆ្ការសំអាតព្រៃ ធ្លាប់ដាំពោត សណ្តែក ល្ងរ និងដំណាំផ្សេងៗហើយ បើសិនគាត់មិនធ្លាប់កាន់កាប់ ក៍មិនចង់បាន១ ម៉ែត្រដែរ តែពេលនោះគ្មានអាជ្ញាធរស្ថាប័នពាក់ព័ន្ធ មកហាមឬសួរនាំទេ? ដល់ពេលបច្ចុប្បន្ន នេះ ទើបមានការប្រឆាំងពេលដីត្រូវប់ាន់ និងមានហាងឆេង ដូច្នោះមានតែអភិបាលខេត្តទេ ដែលអាចជួយរកយុត្តិធម៌បាន ។
ក្នុងឆ្នាំ២០២១ មានការអភិវឌ្ឍន៍ក្រាលកៅស៊ូ ស្រាប់តែអាជ្ញាធូរភូមិឃុំ លើកឡើងថា ពួកគាត់ហ៊ុមព័ទ្ធរបងយកដីសហគមន៍ ម្តងថាដីរដ្ឋ។ ហើយដីដែលទំនាស់ មានទំហំចំនួន២ហិកតា ៣០ អា ។ ចំណែក លោក សែ វណ្ណៈ មេភូមិទូលព្រិច លើកឡើងថា លោកមិនដឹងទេ ព្រោះលោក ទើបមកកាន់ជាមេភូមិថ្មី នេះជាពាក្យដោះសារប្រងើយកន្តើយ របស់អាជ្ញាធរភូមិ ឃុំ។
រឿងរ៉ាវដីទំនាស់ចំរូងចំរាស់ រវាងប្រជាពលរដ្ឋ ទាំងប្រាំ៧គ្រូសារ និងអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់ឃុំ និងថ្នាក់ស្រុក បានអូសបន្លាយជា យូរឆ្នាំមកហើយ មិនទាន់សម្របសម្រួល នៅឡើយទេ ហើយគ៏គ្មានបើកភ្លើងខៀវពីស្ថាប័នពាក់ព័ន្ធណាមួយនៅឡើយទេ រយះកាលកន្លងមក។
លោក ជាង ហួ មេឃុំមៀន ធ្លាប់អញ្ជើញពួកគាត់ទាំងប្រាំ៧ គ្រូសារសម្រុះសម្រួល ៤ដងទៅហើយ នៅតែមិនត្រូវគ្នារហូតមកដល់បច្ចុប្បន្ននេះហើយឥឡូវនេះមានស្ថាប័នតុលាការបានកោះហៅឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី 24 ខែវិច្ឆិកាឆ្នាំ២០២១នេះផងដែរ។
លោកមេឃុំបានអញ្ជើញពួកគាត់៧ គ្រួសារលើកទី០១ អត់បានចុះលេខលិខិតអញ្ជើញ ឃ.ម នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ លោក ជាង ហួ បានអញ្ជេីញ ឈ្មោះ ចឹក ពៅ មកសម្របសម្រួលតែម្នាក់ឯង លើកទី០២ លេខ ០៦/21ឃ.ម នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មានឈ្មោះ លោកចឹក ហួត លោកចឹក ឈឺន លោកចឹក ឌឿន លោក ចឹក ចំរើន និងអ្នកស្រី ចឹក ហ៊ន់ អ្នកស្រី ចឹក ហេង ចឹក ស្រីពៅ អ្នកទាំងអស់គ្នា រស់នៅក្នុងភូមិទូលព្រិច ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
តាមការអញ្ជើញ របស់លោក ជាង ហួ មេឃុំមៀន បាន្យដឹងថា ពួកគាត់ទាំងអស់គ្នា បានហ៊ុមព័ទ្ធរបងយកដីរដ្ឋ តាមពិតមិនដូច្នោះនោះទេ គឺពួកគាត់បានអាស្រ័យផលកាន់កាប់យូរឆ្នាំមកហើយ ។
លើកទី០៣ លិខិតអញ្ជើញមានលេខ១៦ ឃ.ម នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោក ជាង ហួ មេឃុំមៀន ដាក់លិខិតអញ្ជើញ ទាំង ៧គ្រូសារ ចូលដោះស្រាយរឿងវិវាទដីធ្លី រវាងអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ប្រាំ៧គ្រូសារ មិនបានជាផ្លែផ្កានោះឡើយ។
លើកទី០៤. លេខ២៣.ឃម នៅថ្ងៃទី ០៥ ខែ ០៦ ឆ្នាំ២០២១ លោកជាង ហួ មេឃុំមៀនបានដាក់លិខិតអញ្ជើញចំនួនតែ៤នាក់ គឺអ្នកស្រី ចឹក ហេង ចឹក ហ៊ន់ ចឹក ឈឿន ចឹក ពៅ ចូលរួមផ្សព្វផ្សាយតាមដីកាសម្រេចរបស់ចៅក្រម ខេត្តកំពង់ចាម។
លោក ហៃ ផារ៉ា ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ តាមសណុំរឿងរក្សាការពារ លេខ ១៦ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ សម្រេចចាត់ចែង ដីដែលទំនាស់ប្រជាពលរដ្ឋ ទាំង ៧គ្រូសារ ធ្លាប់អាស្រ័យផលនោះ ជាបណ្តោះអាសន្ន អោយចូលបំភ្លឺ ចំនួន៤ នាក់ ទី១ ឈ្មោះ ចឹក ហ៊ន់ ទី២ ឈ្មោះ ចឹក ឈឿន ទី៣ ឈ្មោះ ចឹក ហេងទី ៤ ចឹក ពៅ ម្តងរួចទៅហើយ បានដាក់បន្ទុកថា ពួកគាត់ហ៊ុមព័ទ្ធរបងយកដីរដ្ឋ ។
បើយោងតាមអនុសាស្ត្រ របស់សម្តេច តេជោ ហ៊ុន សែន ដីដែលប្រជាពលរដ្ឋ អាស្រ័យផល លើសពី៥ឆ្នាំទៅគឺជាម្ចាស់កម្មសិទ្ធិ ហើយ ជាពិសេស អាជ្ញាធរភូមិឃុំ ហាក់បីដូចជាមិនអើពើ យកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្លួនឯង មិនព្រមចុះវាស់វែងអោយ ពួកគាត់កាន់កាប់ ជាកម្មសិទ្ធិ បែរជាបញ្ជួនរឿងទំនាស់ដីធ្លី អោយទៅថ្នាក់ខេត្ត ជាអ្នកដោះស្រាយទៅវិញ។
ជុំវិញរឿងទំនាស់ដី ប្រជាពលរដ្ឋ៧គ្រូសារ រស់នៅភូមិទូលព្រិច ឃុំមៀន ស្រុកព្រៃឈរ សំណូមពរ និងទទូចដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តទាំងអស់ ដាក់ការស៊ើបអង្កេតឡើងវិញ ដើម្បីជៀសវាងប៉ះទង្គិច រវាងកម្លាំងសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋទាំង៧គ្រូសារខាងលើនេះ។