ភ្នំពេញ៖ អ្នកជំនួញមួយក្រុមមកពីវិស័យខុសៗគ្នា បានរួមគ្នាបើកហាង«នាគសមុទ្រ Seafood អាហាសមុទ្រ» ខណៈដែលមួយរយៈចុងក្រោយ ដំណើរការសេដ្ឋកិច្ចងើបឡើងវិញ ដែលជាជំហានមួយនៃការងើបឡើងវិញរបស់សេដ្ឋកិច្ចកម្ពុជាជាបណ្តើរៗ។
ការរៀបចំពិធីសម្ភោធជាផ្លូវការហាង នាគសមុទ្រ Seafood អាហាសមុទ្រធ្វើឡើងនៅថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២១ ដែលស្ថិតនៅផ្ទះលេខ១៨ ផ្លូវលេខ១១៣ កែង២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ហែម ជីតា នាយកប្រតិបត្តិ « នាគសមុទ្រ Seafood »បានមានប្រសាសន៍ថា សព្វថ្ងៃនេះដោយមើលឃើញរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសជាតិឡើងវិញ និងបានចាក់វ៉ាកសំាងជូនប្រជាជនកម្ពុជាទទួលបានជោគជ័យ ដែលជាពេលវេលាសមរម្យល្អ សម្រាប់យើងជាអ្នករកស៊ី ជាពិសេស លើវិស័យអាហារដ្ឋាននិងភោជនីយដ្ឋាន តែម្តង ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវជាតិ និងអន្តរជាតិ។
លោកបានលើកឡើងទៀតថា «ទន្ទឹមនេះដែរ យើងខ្ញុំមើលឃើញពីរាជរដ្ឋាភិបាលផ្តល់ឱកាសបើកសេដ្ឋកិច្ចឡើងវិញ ដូច្នោះបានជាខ្ញុំសម្លឹងឃើញពីតម្រូវការគ្រឿងសមុទ្រច្រើន ទើបយើងខ្ញុំបានរួមគ្នាវិនិយោគបង្កើតហាងគ្រឿងសមុទ្រនេះឡើង ដែលនឹងផ្តល់ឱកាសដល់អតិថិជនជិតឆ្ងាយទទួកយកផលិតផលថ្មីមានគុណភាពនិងរស់ជាតិឆ្ងាញ់»។
លើសពីនេះលោកបន្ថែមថា ទោះបីជាវិស័យភោជនីយដ្ឋានមានការប្រកួតប្រជែងក៏ពិតមែនប៉ុន្តែ ដោយសារតែក្តីស្រឡាញ់និងរបរនេះ ទើបបានសហការគ្នាវិនិយោគបើកហាង« នាគសមុទ្រ Seafood »នេះ តែម្តង ហើយសង្ឃឹមថា តាមរយៈរបរថ្មីនេះនឹងជួយលើកស្ទួយដល់សេដ្ឋកិច្ចក្នុងស្រុក និងបង្កើតការដល់យុវជនកម្ពុជា កាត់បន្ថយការចំណាកស្រុករបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើងផងដែរ»។
សម្រាប់ អ្នកស្រី តុល រ៉ានី ជាម្ចាស់ភាគហ៊ុន នាគសមុទ្រ Seafood បានលើកឡើងថា ហាងនេះ គឺមានលក្ខណៈពិសេសដូចជា គ្រឿងស្រស់ៗ ឈ្ងុយៗ ឆ្ងាញ់ៗ អាហារក្តៅៗ ក្តាមបង្កង
ខ្ទិះៗ អយស្ទ័រស្រស់ៗបៀរក្លាសសេស្រិបៗ ទឹកច្រលក់ជាប់មាត់ឆ្ងាញ់។
អ្នកស្រីបានរៀបរាប់ថា ក្រោយពីសម្តេចពុក តេជោ ហ៊ុន សែន សម្រេចបើកប្រទេសវិញនោះ គឺជាឱកាសដ៏ល្អបំផុតសំរាប់នាង ខ្ញុំជា អ្នកវិនិយោគ ដែលគួរតែកុំមើលរំលងក្នុងពេលនេះ ដោយសារតែបរិបទកូវីដ១៩ ថមថយវិញបណ្តើៗ និងមើលយើងឃើញស្រ្តីមេផ្ទះនានាអាចសម្រេចចិត្តទិញ គ្រឿងសមុទ្រស្រស់ៗ និងមានគុណភាពមិនក្លែងក្លាយធានាគុណភាពខ្ពស់១០០ភាគរយ។
អ្នកស្រីបានលើកឡើងទៀតថា ការបង្កើតហាងនេះឡើងគឺ ជាជម្រើសល្អបំផុត របស់អតិថិជនអាចជាកុម្មង់បានភ្លាម ឬក៏ចំអិនរួចជាស្រេចពីហាងយើងខ្ញុំបាន ដែលចំអិន ដោយចុងភៅមានស្នាដៃល្អមកពីហាងល្បីៗនៅរាជធានីភ្នំពេញ ហើយអាចវេចខ្ចប់ជូនលោកអ្នកប្រកបដោយផាសុខភាព និងធានាគុណភាពខ្ពស់ ឈលើមូលដ្ឋាននៃ ភាពស្មោះ ត្រង់ ប្រកបដោយអនាម័យខ្ពស់ និងការទទួលខុសត្រូវ។
អ្នកវិនិយោគខាងលើបញ្ជាក់ទៀតថា ហាង« នាគសមុទ្រ Seafood »នេះមិននាំចូលគ្រឿងសមុទ្រអន់ៗនោះទេ គឺមានគុណភាពមិនដាក់សាធាតុគីមីឡើយ ជាផលិតផលស្រស់ៗ មិនកុហកអតិថិជននោះទេ ហើយក្នុងស្ថានភាពកូវីដ១៩នេះ អតិជិជនមិនបាច់មកដល់ទីតាំងក៏បានដែរ អាចកុម្មង់មានសេវាដឹកជញ្ជូនដល់គេហដ្ឋានផងដែរ។