ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ជុំ កុសល រដ្ឋលេខាធិការនិងជា​​តំណាង រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី វេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន ក្រោមប្រធានបទ៖ «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតកម្ពុជា»

ភ្នំពេញ:លោក ជុំ កុសល រដ្ឋលេខាធិការ តំណាង លោក​​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌​មាន អញ្ជើញជាអធិបតី វេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន ក្រោមប្រធានបទ៖ «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតកម្ពុជា» នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០​២១ នៅរាជធានីភ្នំពេញ។

វេទិកា​ថ្នាក់និពន្ធ​នាយក​​​ស្ដីពី ការលើកកម្ពស់គ្រោះសុវត្ថិភាពគ្រោះចរាចរណ៍ និងនិយោជិតនៅកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួស ស្នាមអាស៊ីនិង​គណៈ​កម្មការ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
នេះគឺជាវេទិកានិពន្ធនាយកប្រចាំឆ្នាំដែលមានគោលបំណងរួមចំណែកលើកស្ទួយការផ្សព្វផ្សាយរបស់បណ្ដាញប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធ ទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាសុវត្ថិភាពរបស់និយោជិតនៅកម្ពុជា៕