ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមត្ថកិច្ចស្រុកឆ្លូងខេត្ត​ក្រចេះឃាត់រថយន្តដឹកឈើអត់ច្បាប់១គ្រឿងមានស្លាកលេខ ខេមរភូមិន្ទ01(3,8017)ត្រៀម​ដឹកចែកចាយ​​ទៅបណ្តាគោលដៅផ្សេងៗ​​​​

ខេត្ត​ក្រចេះ៖ ​​សមត្ថកិច្ចស្រុកឆ្លូងខេត្ត​ក្រចេះ​កាលពី​​យប់ថ្ងៃ ទី១៣ ឈានចូលថ្ងៃទី១៤ខែធ្នូ ឆ្នាំ​២០​២១​ វេលាម៉ោង២,៣៥នាទី ក្រោមបទបញ្ជាពីអភិបាលស្រុករង លោក ធីម សាងលេង និង​បទបញ្ជាពី​​គណៈឯកភាពស្រុកបានសហការជាមួយជំនាញរដ្ឋបាលព្រៃឈើស្រុកឆ្លូងនិងកំលាំងសមត្តកិច្ច ស្រុកឆ្លូង បានសហការគ្នារឃាត់រថយន្តដឹកឈើអត់ច្បាប់មួយគ្រឿងដែលមានស្លាកលេខ ខេមរភូមិន្ទ01(3,8017) ពណ៌ត្រេអុី(ព៌ណទាហាន)ត្រៀម​ដឹកចែកចាយ​​ទៅបណ្តាគោលដៅផ្សេងៗ​​​​ទៀត​។
ក្រុមពលរដ្ឋនិងមន្រ្តី​មួយ​ចំនួន​​បាន​លើក​ឡើងថា ​ក្រោយ​ពេល​​សមត្ថកិច្ច​​បាន​ចាប់​ឃាត់​​ឡានហើយ​​​​នោះ គឺឡាន​​មាន​ប្រើ​ប្រាស់​​ស្លាកលេខអង្គភាព​​(ខេមរភូមិន្ទ)​​ដើម្បីដឹកជញ្ជូន​បទល្មើស​​ព្រៃ​ឈើ​ ដោយ​ខុស​ច្បាប់ ហើយ​​​ករណី​នេះកំពុងតែ​​មាន​​ការ​សម្រប​សម្រួលក្រោយខ្នង​ ពីព្រះអាជ្ញាខេត្ត​និង​រដ្ឋបាល​ព្រៃឈើខេត្ត​ផង​​ដែរ ដើម្បី​​​សុំឲ្យ​មានការ​ដោះលែងក្រៅផ្លូវការ​នៅរយៈពេល៣ថ្ងៃខាងមុខទៀត។
ប៉ុន្តែ​​មន្រ្តី​ស្និទ្ធនិង​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់ប្រាប់សារព័ត៌មានដេលីខ្មែរកាលពីថ្ងៃទី១៤ខែធ្នូនេះថា «ពួកគាត់​ជាពលរដ្ឋ​និង​មន្រ្តី​រាជការ​​ក្នុងខេត្ត​ក្រចេះបាន​ដឹងស្ទើរគ្រប់ៗគ្នាបាន​ដឹង​​​ពីករណី​​​​យកឡាន​​​អង្គភាពទៅ​ដឹកឈើដោយ​ខុសច្បាប់​​នេះ​ ដែលគួរតែ​​ចាត់​ការ​ទៅតាម​ផ្លូវច្បាប់​​ជាធរមាន ​ហើយ​ជាពិសេស​ ពូកគាត់ស្នើសុំទៅ​​នាយឧត្ត​មសេនីយ៍ សៅ សុខា មេបញ្ជារការកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស​​មេត្តាចុះស្រាវជ្រាវនិងស៊ើបអង្កេត​​ជាបន្ទាន់ ព្រោះ​ករណីនេះ​ជាអំពើខុសច្បាប់ ដែល​ជនល្មើស​ត្រូវតែ​​តាម​​ចាប់មេខ្លោងនោះ​​មកផ្តន្ទាទោសតាម​​​​ច្បាប់ឲ្យ​បាន​​។​​
ប្រជាពលរដ្ឋនិង​មន្រ្តី​រាជការ​​នៅខេត្ត​ក្រចេះ​ បាន​​ទទូចស្នើសុំឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា ​​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមេត្តាជួយស៊ើបអង្កេតលើករណីនេះផង និងបន្ត​​តាម​​ចាប់មេខ្លោង ដែលយកឡានអង្គភាពមកដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអាណាធិបតេ​យ្យនៅខេត្ត​ក្រចេះនេះ​ផង​។
សរុប​ជារួម​​​​ការបង្រ្កាបនេះលទ្ធផលគឺបានត្រឹមតែ ដកហូតឈើអាគ្រឿងប្រភេទឈើ(ស្រឡៅ) ដែលជាឈើលេខ២ សរុបទាំងអស់ 9 ទៅ 10 ម៉ែតគីប ដែលមេឈ្មួញដឹកសំដៅ​យកទៅចែក​ចាយនៅតាមបណ្តាខេត្តផ្សេងៗ រីឯវត្ថុតាំងខាងលើត្រូវបានមមន្រ្តី​រដ្ធបាលព្រៃឈើស្រុកឆ្លូងយកមករក្សាទុកតែប៉ុណ្ណោះ​​ ព្រោះជា​​បទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់​​។