ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋាន ក.ប.ប.

(រាជធានីភ្នំពេញ)៖ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋាន ក.ប.ប.កាលពី​ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ។ គោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីធ្វើវឌ្ឍនភាពការងារចាំបាច់មួយចំនួនរបស់នាយកដ្ឋានជំនាញទាំង៦ និងការងារពាក់ព័ន្ធនឹងការកសាងច្បាប់ លិខិតបទដ្ឋានមួយចំនួនដែលកំពុងរៀបចំធ្វើដោយក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប. ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ។