ព្រះសីហនុ៖ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានធ្វើដំណើរតាម ម៉ូតូទឹក ដើម្បីសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅជូនប្រជានេសាទមួយគ្រួសារ ដែលមានជីវភាព ក្រីក្រនៅក្នុងភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ក្រោយទទួលដំណឹងពីប្រជានេសាទមួយគ្រួសារនេះ ដែលប្រកបរបរនេសាទប្រចាំថ្ងៃ នៅក្នុងសមុទ្រ និងជាគ្រួសារមានជីវភាពក្រីក្រ លោកក៏បានធ្វើដំណើរតាមម៉ូតូទឹកទៅជួបសួរសុខទុក្ខផ្ទាល់ និងនាំយកស្បៀងអាហារ មានដូចជា អង្ករមួយបាវ ស្មើ ៥០គីឡូក្រាម មីប្រាំកេស ត្រីខប្រាំយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ស្ករសមួយគីឡូក្រាម ប៊ីចេងមួយគីឡូក្រាម អំបិលពីរគីឡូក្រាម និងទឹកបរិសុទ្ធពីរកេស ដើម្បីជួយដោះស្រាយជីវភាពក្នុងគ្រួសារ និងលើកទឹកចិត្ត ចំពោះការប្រកបរបរដោយសុច្ចរិត តាមរយៈការធ្វើនេសាទលក្ខណៈគ្រួសារក្នុងសមុទ្រ។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ក៏បានប្រាប់ប្រជានេសាទឲ្យប្រុងប្រយត្ន័ចំពោះការប្រែប្រួលធាតុអាកាស ពេលចេញនេសាទក្នុងសមុទ្រ ជាពិសេសធាតុអាកាសមិនល្អ ដូចជាពេលមានខ្យល់ និងភ្លៀងខ្លាំងជាដើម៕