ខេត្តបន្ទាយមានជ័យ៖ មោទនភាពកសិកម្មខ្មែរ! ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្ដីពី ការផលិត និងផ្គត់ផ្គង់ស្រូវ រវាង ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប និង សហគមន៍កសិកម្មទំនើបស្រូវមង្គលបូរីជោគជ័យនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប តំណាងដោយ លោកឧកញ៉ា គឹម សាវុធ។
ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី បានចុះកិច្ចព្រមព្រៀងផលិតកម្មកសិកម្មទិញ-លក់ស្រូវជាផ្លូវការ ជាមួយសហគមន៍កសិកម្មទំនើបស្រូវមង្គលបូរីជោគជ័យ ស្ថិតនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ការចុះកិច្ចសន្យានេះគឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ជីវភាពកសិករ ធានារៀបចំទីផ្សារច្បាស់លាស់ និងពង្រឹងខ្សែច្រវាក់ផលិតកម្មលើទិន្នផលស្រូវសរុបប្រមាណ ៥,៦០០តោន ក្នុងទំហំផ្ទៃដី ១,៣៥៩ហិកតា ដោយមានការចូលរួមពីសមាជិកកសិករចំនួន ២៥៩នាក់ ពីឃុំចំនួន៧ នៃស្រុកមង្គលបូរី ដើម្បីធានាឱ្យបាននូវការដាំដុះស្រូវប្រភេទ ស្រូវស្រង៉ែស្រាល ស្រូវសែនក្រអូប និង ស្រូវOM-5451 ដែលមានគុណភាពឯកសណ្ឋាន ឆ្លើយតបតាមស្តង់ដាររោងម៉ាស៊ីនកិនស្រូវ និងការនាំចេញឱ្យកាន់តែរឹងមាំ។
កិច្ចសហការនេះគឺជាសាក្សីភាពនៃភាពជោគជ័យក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មទំនើបនៅកម្ពុជា ដើម្បីចីរភាព និងជីវភាពប្រសើរឡើងរបស់កសិករយើង។




