ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម រស់ ភីរុណ និង​លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និង​មន្រ្តីរបស់ គ.ល.ក សូមគោរពជូន ចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិង​លោកជំទាវ ​ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២២

ភ្នំពេញ៖ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក និង​លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និង​ មន្រ្តីរបស់ គ.ល.ក.​ទាំងអស់ សូមគោរពជូន ចំពោះ ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​លោកជំទាវ បុត្រា បុត្រី ទាំងអស់ ​ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ។

ឯកឧត្តម រស់ ភីរុណ បាន​​គោរពជូនសារថា សូមគោរពជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំស​កល ២០២២ សូមគោរព​ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​លោកជំទាវ បុត្រា បុត្រី សូម​​បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់តាមថែរក្សា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ជាទីគោរពដ៏ខ្ពង់ខ្ពស់​បំផុត​។
សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យនិងលោកជំទាវ​​ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមណែកដឹកនាំ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។
ក្រោមម្លប់សន្តិភាពនិងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតី​តេ​​​​​​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមប្រកបដោយពុទ្ធពរបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕