(រាជធានីភ្នំពេញ)៖លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី បានចូលរួមក្នុងកិច្ចប្រជុំកម្រិតជំនាញបច្ចេកទេសបន្តរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា។
ក្នុងកិច្ចប្រជុំនេះលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ ជាប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រោមការសម្របសម្រួលពី លោក ស៊ា ម៉ៅ អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់។
លោក អ៊ូច ថោងសេង អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានការចូលរួមពីឯកឧត្ដម លោក លោកស្រី តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ក្រុមប្រឹក្សាជាតិភាសាខ្មែរ តាមរយៈប្រព័ន្ធអនឡាញ(ZOOM)។