ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើនបរិយាកាសកខ្វក់នៅចិនកើនឡើងដល់៥.២%នៅដើមឆ្នាំនេះ

 

បរិយាកាសកខ្វក់នៅក្នុងប្រទេសនេះ បានកើនឡើងដល់ ៥.២% ក្នុងរយៈពីរខែ គឺខែមករា និងកុម្ភៈ ដើមឆ្នាំ២០១៩នេះ ដែលជាការកើនឡើងខ្លាំងនៃសម្ពាធបរិយាកាសកខ្វក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះបើតាមសេចក្តីប្រកាសរបស់ក្រសួងបរិស្ថានរបស់ប្រទេសចិន ។

បរិយាកាសកខ្វក់នេះ គឺជាបរិយាកាសដែលអាចធ្វើអោយប៉ះពាល់ដល់ផ្លូវដង្ហើម និងសួតរបស់មនុស្ស ដែលហៅថា PM2,5 ប្រសិនបើមនុស្សមិនមានវិធានការការពារទេនោះ ។

អ្នកជំនាញខាងបរិស្ថានចិនបានឲ្យដឹងថា បើតាមការវាស់ស្ទង់លើទីក្រុងចំនួន៣៣៥ទីក្រុងនៅទូទាំងប្រទេសចិន បានបង្ហាញថា បរិយាកាសដែលពោពេញដោយធូលីកខ្វក់ មានប្រមាណ៦១%ក្នុងបរិយាកាសមួយម៉ែត្រគូប ក្នុងរយៈពេលពីរខែពេញនៅឆ្នាំ២០១៩នេះ ៕