មនុស្សចំនួន៤៤នាក់បានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយអគ្គិភ័យបានឆាបឆេះរោងចក្រគីមីនៅខេត្ត ជាំងស៊ូ ភាគខាងកើតនៃប្រទេសចិន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ។
អគ្គិភ័យនេះមនុស្ស៩០នាក់បានរងរបួស និងសប្រមាណ៨៨នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះចេញពីគ្រោះមហន្តរាយនេះ ខណៈដែលអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ។
រដ្ឋបាលភូគព្ភសាស្ត្រចិនបានរាយការណ៍ថា កម្លាំងផ្ទុះចេញពីរោងចក្រគីមី ដែលត្រូវ អគ្គិភ័យឆាវឆេះនោះ បានបណ្តាលឲ្យមានរញ្ជួយដីក្នុងកម្រិត២.២រិកទ័រ ដោយមានផ្សែង ហុយយ៉ាងខ្មួលខ្មាញ់ទៅលើអាកាស ៕