ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទេសចរណ៍ ណែនាំ ៨ ចំណុច​ព​ង្រឹ​ង​គុណភាព​ទេសចរណ៍ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

​ភ្នំពេញ​ ៖  ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ ស្ដីពី ការរៀបចំ​ពង្រឹងគុណភាព​ផលិត​ផ​ទេសចរណ៍ ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទូទាំងប្រទេស ដើម្បី​សម្រួល​ដល់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​។

ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ឆ្នាំកុរ នឹង​ចូល​មកដល់ នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខនេះ។

សារាចរ​ណ៍​នេះ បានបង្ហាញ​ពីចំណុច​សំខាន់ៗ​ចំនួន ៨​ចំណុច រួមមាន​ការធានា​សុវត្ថិភាព​ភ្ញៀវទេសចរ ការរៀបចំ​ល្បែង​ប្រជាប្រិយ និង​ជាពិសេស​ការមិន​ដំឡើងថ្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​ផ្សេងៗ ខ្ពស់​ហួសហេតុ ជាដើម​ឡើយ​។