ក្រសួងទេសចរណ៍ ណែនាំ ៨ ចំណុច ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ស្ដីពី ការរៀបចំពង្រឹងគុណភាពផលិតផទេសចរណ៍ ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត អាជីវករ និងប្រតិបត្តិករទេសចរណ៍ទូទាំងប្រទេស ដើម្បីសម្រួលដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។
ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំកុរ នឹងចូលមកដល់ នៅពាក់កណ្តាលខែមេសាខាងមុខនេះ។
សារាចរណ៍នេះ បានបង្ហាញពីចំណុចសំខាន់ៗចំនួន ៨ចំណុច រួមមានការធានាសុវត្ថិភាពភ្ញៀវទេសចរ ការរៀបចំល្បែងប្រជាប្រិយ និងជាពិសេសការមិនដំឡើងថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ខ្ពស់ហួសហេតុ ជាដើមឡើយ។