ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បញ្ជួនខ្លួនជនជាតិវៀតណាមប្រុស-ស្រី៦ នាក់ទៅតុលាការចាត់ការករណីបង្ខាំងនិងជំរិតទារប្រាក់ជិត៤ម៉ឺនដុល្លារ

ខេត្តព្រះសីហនុ៖ សមត្ថនគរបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២ខែកុម្ភ:ឆ្នាំ ២០២២នេះបានចាប់និងបញ្ជូនខ្លួនជនសង្ស័យវៀតណាមប្រុស-ស្រីចំនួន៦ នាក់ក្នុងនោះរួមមានបុរសចំនួន៥នាក់និងស្រ្តីម្នាក់ទៅសាលាដំបូងខេត្តព្រះសី ហនុ ដើម្បីចាត់ការតាមនីតិវិធីជាប់ពាក់ព័ន្ធនឹងការចាប់បង្ខាំងនិងធ្វើទារុណកម្មជនរងគ្រោះវៀតណាមចំនួន៣នាក់និងបានជំរិតទារប្រាក់ចំនួនជិត៤ដុល្លារអាមេរិកពីពួកគេជាថ្នូរនឹងការដោះលែងប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍នគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យវៀតណាមទាំង៦នាក់នេះមានឈ្មោះ៖ទី១-ឈ្មោះ Le Van Chien ភេទប្រុសអាយុ២៣ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។
ទី ២-ឈ្មោះ Lam Thi Da Ni ហៅមៃចាន់ធូភេទស្រី អាយុ ២៦ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅបច្ចុប្បន្នភ្នំពេញ ។ ទី ៣-ឈ្មោះ NguYen Cong Danh ភេទប្រុសអាយុ២៦ឆ្នាំមុខរបមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ។
ទី ៤-ឈ្មោះ Pham Van Thiy ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅបច្ចុប្បន្នម្ដុំផ្សារអូរឫស្សីភ្នំពេញ។ទី៥-ឈ្មោះ Ngo Tri Haភេទប្រុសអាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបច្ចុប្បន្នមិនពិតប្រាកដ។ទី ៦-ឈ្មោះ Teunh Van Quyភេទប្រុសអាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅបច្ចុប្បន្នភូមិ៤សង្កាត់៤ក្រុង-ខេត្តព្រសីហនុ។
ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០២២នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលសង្គ្រោះបានជនរងគ្រោះជនជា តិវៀត ណាមចំនួន៣នាក់និងដកហូតបានវត្ថុតាងរួមមាន៖-ភ្លើងហ្គាសចំនួន ២ដើម,ខ្នោះដៃចំនួន១១គូ ដំបងឆក់ចំនួន២ដើមនិងពិលឆក់ចំនួន៣ដើមរថយន្តចំនួន ១គ្រឿងម៉ាកSTAREXពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ។

បច្ចុប្បន្ននេះជនសង្ស័យកំពុងត្រូវបានសាកសួរចម្លើយនៅឯសាលាដំបូងខេត្តព្រះសីហនុ នៅឡើយ៕

ដោយ ច័ន្ទ សោភា