ភ្នំពេញៈលោកកឹម សុខា អតីតមេដឹកនាំគណបក្សសង្រ្គាះជាតិបានបដិសេធមិនបានធ្វើបាតុកម្មហិង្សាឬបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលនៅមុខ
ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ២ខែកុម្ភៈឆ្នាំ២០២២នេះ។
តុលាការបានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ជនជាប់ចោទឈ្មោះ កឹម សុខា អតីតមេដឹកនាំគណបក្សជាប់ពាក់ព័ន្ធនឹងចោទប្រកាន់ថាបានឃុបឃិតជាមួយជនបរទេស ដើម្បីប្រឆាំងនិងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជាប្រព្រឹត្តនៅចន្លោះឆ្នាំ១៩៩៣និង២០១៧ នៅកម្ពុជា និងទីកន្លែងផ្សេងទៀត។
សវនាការនេះដឹកនាំជំនុំជម្រះលោក កូយ សៅ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ , លោកសេង លាងនិងលោកធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សាតំណាងអយ្យការ មានចំនួន៣រូប រួមមាន ៖លោកប្លង់ សុផល,លោកឆាយ ហុង និង លោកស្រី សុង ឆវ័ន្ត,មេធាវីតំណាងរដ្ឋប្បវេណី មានចំនួន ៤រូបរូមមាន៖ លោកមេធាវី គី តិច លោកមេធាវី លី ច័ន្ទតុលា លោកមេធាវី សាន់ ជួយ និង លោកមេធាវី ចេងប៉េងហាប់។
មេធាវីរបស់ជនជាប់ចោទ កឹម សុខា មានចំនួន៤នាក់រួមមាន៖លោកមេធាវី ចាន់ ចេង លោកមេធាវី អាង ឧត្តម លោកមេធាវី ផែង ហេង និងលោកស្រីមេធាវី ម៉េង សុភាវី ព្រមទាំងមានវត្តមានរបស់ជនជាប់ចោទ កឹម សុខា និងតំណាងស្ថានទូតនិងអង្គការជាតិនិងអន្តរជាតិចូលរួមសង្កេតការណ៍ផងដែរ។
យោងតាមឯកសាររបស់តុលាការបានអោយដឹងថា នៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុសភេទប្រុសអាយុ៦៧ ឆ្នាំ
(កើតថ្ងៃទី២ ខែមិថុនាឆ្នាំ១៩៥៣)ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីប ទ«សន្និដ្ឋិភាពជាមួយបរទេស»ប្រព្រឹត្តនៅប្រទេសកម្ពុជានិងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ដល់ថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៧តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទឈ្មោះ កឹម សុខា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ឮខែកញ្ញាឆ្នាំ២០១៧។
សម្រាប់សវវនាការនៅព្រឹកថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២២នេះអង្គជំនុំជម្រះបានចាក់ឃ្លីបវីអេដូចំនួន៦ក្នុងចំណោម១៧ឃ្លីបដែលជាភស្តុតាងដោះបន្ទុក របស់លោកកឹម សុខា ដែលបានចូលរួមបាតុកកម្មនៅក្នុងរាជធានីភ្នំពេញនិង ខេត្តកំពង់ចាមនៅក្នុងឆ្នាំ២០១៣ និង២០១៤។
នាពេលសវនាការលោកកឹម សុខា បាននិយាយយ៉ាងខ្លីថាពាក់ព័ន្ធនឹងការធ្វើបាតុកម្មទាំងនោះគាត់មិនមែនជាអ្នកដឹកនាំឬរៀនចំធ្វើនោះទេ។
លោកកឹម សុខា បានថ្លែងគឺ លោកគ្រាន់តែចូលរួមក្នុងនាមលោកកាលនោះ ជាតំណាងរាស្ត្រម្នាក់ ដើម្បីបានស្តាប់អំពីកង្វល់និងការទាមទាររបស់បាតុករឬ កម្មករ-កម្មការនីើដែលជាម្ចាស់ឆ្នោត។
លោកកឹម សុខា បានបដិសេធការចោទប្រកាន់រូបលោកអំពីការធ្វើបាតុកម្មហិង្សាមឬបដិវត្តន៍ពណ៌មានចេតនា ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសំណុំរឿងក្តីព្រហ្មទណ្ឌនេះនៅព្រឹកថ្ងៃ៩ ខែកុម្ភះឆ្នាំ២០២២ខាងមុខនេះទៀត៕
ដោយ ច័ន្ទ សោភា