ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលស្រុកពាមរក៏ឈ្មោះ សេង ទៀង រងការចោទប្រកាន់ អនុញ្ញាតឲ្យក្រុមហ៊ុនសឹបផ្លាយ អុឹមផត អិចផត សម្រុកបូមខ្សាច់យ៉ាងអនាធិបតេយ្យ

ព្រៃវែង:ក្រុមប្រជាពលរដ្ឋនៅភូមិបឹងក្អែក និងមន្ត្រីសាលាឃុំពាមមានជ័យនិងមន្ត្រីសាលាស្រុកពាមរក៍បានបញ្ជាក់ប្រាប់សារព័ត៌មានដេលីខ្មែរថា កាលពីថ្ងៃទី 23 ខែមករាឆ្នាំ 2022 មានកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលស្រុកពាមរក៍បានចុះទៅធ្វើការឃាត់សាឡង់កំពុងតែប្រើគ្រឿងចក្រយកខ្សាច់នៅចំណុចភូមិ បឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៏ ខេត្តព្រៃវែងនៅពេល យប់។
ប្រជាពលរដ្ឋបាននិយាយថា នៅថ្ងៃចន្ទទី24ខែមករាឆ្នាំ 2022ក្រោយពីកម្លាំងសមត្ថកិច្ចបានចុះធ្វើការហាមឃាត់រួចក៏នៅតែមានសកម្មភាពបូម ខ្សាច់ដដែល។

ប្រជាពលរដ្ឋនិងមន្ត្រីសាលាឃុំពាមមានជ័យនិងមន្ត្រីសាលាស្រុកពាមរក៍សង្ស័យមន្ត្រីនិងកងកម្លាំងមានការឃុបឃិតជាមួយ លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៏ ហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យសាឡង់ធ្វើសកម្មភាពបូមខ្សាច់នៅពេលយប់ដោយសេរី។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងភូមិបឹងក្អែក ឃុំពាមមានជ័យបានឲ្យដឹងទៀតថា ចាប់តាំងពីក្រុមហ៊ុនបូមខ្សាច់មកធ្វើសកម្មភាពបូមនៅក្នុងភូមិរបស់ពួកគាត់ គឺពលរដ្ឋមានការភ័យខ្លាចជាខ្លាំងដោយសារកាបូបនោះធ្វើឱ្យបាក់ច្រាំងទន្លេ ជាពិសេសពួកគាត់ខ្លាចស្រុតផ្ទះជាខ្លាំង។ដូច្នេះប្រជាពលរដ្ឋបានស្នើ សុំអាជ្ញាធរពាក់ព័ន្ធ ជាពិសេស មន្ត្រីជំនាញក្នុងខេត្តព្រៃវែងមេត្តាពិនិត្យបច្ចេក ទេសក្នុងការបូមខ្សាច់ទាំងនោះផងចុះ ជៀសវៀងកុំឱ្យមានការបាក់ច្រាំងឬធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងឃុំនិងឃុំខាងលើ។

មន្ត្រីសាលាស្រុកបានឲ្យដឹងថា សកម្មភាពសាឡង់បូមខ្សាច់នៅពេលយប់គឺតាំងពីព្រលប់រហូតដល់ទល់ភ្លឺមានការឃុបឃិតជាមួយកងកម្លាំងនិងមន្ត្រីពាក់ព័ន្ធជាពិសេស គឺលោកស្រីអភិបាលស្រុកឈ្មោះ សេង ទៀង បានឲ្យម្ចាស់សា ឡង់បង់ថ្លៃក្នុង១ យប់១ ពាន់ដុល្លារបើមិនព្រមតាមសំណូមពររបស់គាត់ទេគាត់មិនអនុញ្ញាតឲ្យធ្វើសកម្មភាពបូមខ្សាច់ឡើយ។

មន្ត្រីខាងលើនិយាយថា ចំពោះម្ចាស់សាឡង់និងម្ចាស់ក្រុមហ៊ុនបានយល់ព្រមនិងឯកភាពតាមសំណូមពរតាមសំណើរបស់លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ក្នុងមួយយប់ ១ពាន់ដុល្លារជាកំហិតជៀសវៀង ក្នុងការបង្ក្រាប?។ ដូច្នេះប្រជាពលរដ្ឋបានស្នើសុំឲ្យអង្គភាពសារព័ត៌មាន ជួយផ្សព្វផ្សាយព័ត៌មានដើម្បីឱ្យបានដល់ថ្នាក់ដឹកនាំជាពិសេស លោកអភិបាលខេត្ត គឺ លោក ជា សុមេធី ជាអភិបាលខេត្តព្រៃវែង និងសម្ដេចក្រឡាហោម ស ខេង ឧបនាយ ករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគួរមានវិធានការទៅលើលោកស្រីអភិបាលស្រុកពាមរក៍ សេង ទៀង រូបនេះផង។

លើសពីនេះពួកគាត់បានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយជួយស៊ើបអង្កេតនិងស្រាវជ្រាវករណី អំពើពុករលួយដុះស្លែឲ្យបានស៊ីជម្រៅរបស់លោកស្រីអភិបាលស្រុកពាមរក៏នេះផង។
ពាក់ព័ន្ធបញ្ហានេះប្រជាពលរដ្ឋកំពុងតែដាក់ការសង្ស័យទៅលើលោកស្រីអភិបាលស្រុកពាមរក៏ សេង ទៀង រូបនេះពាក់ព័ន្ធនឹងអំពើពុករលួយឃុបឃិតនិងក្រុមហ៊ុន រីសសស៍ សឹបផ្លាយ អុឹមផត អិចផត ចូលមកធ្វើសកម្មភាពប្រើគ្រឿងចក្រយកខ្សាច់នៅក្នុងចំណុចភូមិបឹងក្អែកឃុំពាមមានជ័យស្រុកពាមរក៏ ខេត្តព្រៃវែងតាមអំពើចិត្ត។
សារព័ត៌មាន ដេលីខ្មែរ នៅមិនទាន់សុំការបំភ្លឺពីលោកស្រី អភិបាលស្រុកពាមរក៏ ឈ្មោះ សេង ទៀង ជុំវិញការចោទប្រកាន់នេះនៅឡើយទេ គិតត្រឹមថ្ងៃទីខែកុម្ភៈនេះ។