ភ្នំពេញ:សម្តេចតេជោបញ្ជាក់ថា ប្រសិនបើការឆ្លងប្រភេទអូមីក្រុង នេះកេីន ឡេីងហួស នោះនឹងនាំទៅដល់គ្រោះថ្នាក់ដែលអាចសាយភាយចេញពីរាជធានីភ្នំពេញទៅកាន់បណ្តារខេត្ត ដែលបច្ចុប្បន្ននេះនៅតាមបណ្តារខេត្តមួយចំនួនគឺពុំមានការឆ្លងទេ ឆ្លងតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ។
សម្តេចតេជោ អំពាវនាវឱ្យគ្រប់កន្លែងទាំងអស់អនុវត្ត បីកុំ បីការពារ និងត្រូវជៀសវាងការជួបជុំណាដែលមានចរិតនៃការឆ្លងខ្ពស់។
សម្តេចតេជោ មានកង្វល់ជាខ្លាំងដោយសារនៅថ្ងៃនេះមានករណីឆ្លងរហូតដល់ជាង២០០នាក់ ដូច្នេះសម្តេចតេជោសូមឱ្យពលរដ្ឋយកចិត្តទុកដាក់ ទៅលេីការជួបជុំ វិធានការការពារ ។