អាមេរិក៖ ថ្លៃប្រើប្រាស់ពលរដ្ឋសហរដ្ឋអាមេរិក បានកើនឡើងជាងការរំពឹងទុកកាលពីខែមុន ធ្វើឲ្យអតិផរណាប្រចាំឆ្នាំ ឡើងដល់ ៧,៥ភាគរយ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៨២រហូតមក ។
ថ្លៃចំណីអាហារ និងថាមពល ជួយឲ្យថ្លៃអ្នកប្រើប្រាស់កើនឡើងបែបនេះ ដែលប្រភេទការចំណាយតិចតួចប៉ុណ្ណោះ ដែលគេមិនបានធ្វើ ។
ថ្លៃកើនឡើងនេះដែរ កំពុងជាន់ក.ហិរញ្ញវត្ថុគ្រួសារ ខណៈដែលប្រាក់បៀវត្សរ៍មិនទទួលបានដូចមុន ។ ទីក្រុងវ៉ាស៊ីងតោនរងសំពាធឲ្យលើកឡើងពីបញ្ហាមួយនេះ ក្នុងនោះគេរំពឹងថា ធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងដំឡើងអត្រាការប្រាក់ ។
ធនាគារអង់គ្លេស បានដំឡើងអត្រាការប្រាក់ ២លើករួចមកហើយ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ដើម្បី បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ តាមរយៈការធ្វើឲ្យការខ្ចីប្រាក់ថ្លៃជាងមុន ។
នៅសហរដ្ឋអាមេរិក ការចំណាយរបស់អ្នកប្រើប្រាស់ នៅខ្លាំងកាលពីឆ្នាំមុន ថ្វីត្បិតតែថ្លៃកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ដែលក្រុមអ្នកវិភាគ និយាយថាបណ្តាលមកពីតម្រូវការឡើងលឿនដ៏សម្បូរបែប ការចំណាយរដ្ឋាភិបាល ការផ្អាកសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងការចំណាយ គួបផ្សំនឹងកង្វះខាតការងារ ។
ក្រុមហ៊ុន Amazon, Netflix និងក្រុមហ៊ុន ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀត ដែលប្រកាសដំឡើងតម្លៃ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយលើកឡើងពីតម្លៃឡើងខ្ពស់ជាងមុន ។ ពួកគេបាននិយាយថា ពួកគេរំពឹងថាគ្រួសារភាគច្រើន នឹងនាំឲ្យមានការកើនឡើងលើការចំណាយ ។
ប៉ុន្តែបញ្ហាគឺបញ្ហាសំខាន់សម្រាប់អ្នកបោះឆ្នោត ធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកប្រធានាធិបតី ចូ បៃដិន ថ្វីត្បិតតែមានកំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុនក៏ដោយ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានសន្យាថា រដ្ឋបាលរបស់លោក នឹង “ចាប់ដៃទាំងអស់គ្នា ដើម្បីឈ្នះការប្រយុទ្ធមួយនេះ” ដោយលោកបានទទួលស្គាល់ថា ថវិកាពលរដ្ឋអាមេរិក ត្រូវបានលាតត្រដាងតាមវិធីធ្វើឲ្យមានជំងឺបាក់ទឹកចិត្តនៅលើតុផ្ទះបាយ ។
+ប្រជាពលរដ្ឋអាមេរិក ប្រយុទ្ធការឡើងថ្លៃដោយព្យាយាមកាត់បន្យថការទិញ
ក្រសួងការងារសហរដ្ឋអាមេរិក បាននិយាយថា ផ្អែកលើមូលដ្ឋានប្រចាំខែ ថ្លៃអ្នកប្រើប្រាស់ បានកើនឡើង ០,៦ភាគរយក្នុងខែមករា ។ សន្ទស្សន៍ថ្លៃជួល បានកើនឡើង ០,៤ភាគរយ ខណៈដែលថ្លៃគ្រឿងទេស កើនឡើង ១ភាគរយ ពោលគឺបណ្តាលមកពីការកើនឡើងថ្លៃផលិតផលនំប៉័ង និងគ្រាប់ធញ្ញជាតិ ។
អ្នកស្រី Detra Thomas គឺជាជំនួយការធនធានមនុស្ស វ័យ ៦០ឆ្នាំ ដែលរស់នៅក្នុងទីក្រុងញូវយ៉ក បាននិយាយថា បច្ចុប្បន្នគាត់ឈប់ដើរផ្សារទំនើបទៀតហើយ ដោយអ្នកស្រី ងាកមកកម្មង់តាមអនឡាញវិញ ឬទៅទិញម្ហូបអាហារតាមផ្លូវ ដោយសង្ឃឹមថានឹងទិញបានថោកជាងមុន ។
អ្នកស្រី បាននិយាយប្រាប់ BBCថា អ្នកស្រីលែងអាចលៃលកទិញចំណីអាហារទាំងអស់របស់គាត់ពីហាងលក់គ្រឿងទេសដូចមុនទៀតហើយ ។ អ្នកស្រីផ្អាកការទិញសម្លៀកបំពាក់ កាត់គូប៉ុង ហើយអ្នកស្រីចាត់វិធានការផ្សេងទៀត ដើម្បីទុកលុយបានយូរជាងនេះ ។
អ្នកស្រីបន្តថា ថ្វីត្បិតតែអ្នកស្រីកាត់បន្ថយការចំណាយបានតិចតួចកាលពីឆ្នាំមុនយ៉ាងណាក្តី វានៅតែមិនអាចប្រៀបធៀបការកើនឡើងការចំណាយលើការរស់នៅរបស់គាត់ដដែល ។ គាត់ត្រូវតែព្រួយបារម្ភចំពោះអ្វីដែលគាត់ត្រូវទិញ អ្វីដែលគាត់មិនត្រូវទិញ ។
អ្នកស្រី Betsey Stevenson គឺជាសេដ្ឋវិទូនៅសាកលវិទ្យាល័យ Michigan បាននិយាយថា បញ្ហាចំបង គឺតម្រូវការលើសការផ្គត់ផ្គង់ ។ ហេតុដូច្នេះហើយ ពួកយើងមានច្រក២ ត្រូវប៉ះប៉ូវបញ្ហានេះ ។ ពួកយើងអាចបន្ថយតម្រូវការ ឬពួកយើងអាចព្យាយាមបង្កើនការផ្គត់ផ្គង់ ៕