ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ: សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១និងលើកទិសដៅការងារឆ្នាំ២០ ២២ របស់ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក និងប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថាក្រសួងមហាផ្ទៃ គ្រោងរៀបចំសន្និបាតពិនិត្យការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាពេលឆាប់ៗខាងមុខនេះ ៕