ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ឧកញ៉ា ឡូវ ហ៊ឺង បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការផ្លូវលំ០១ខ្សែប្រវែង១២៦២ម៉ែត្រ ដែល​​នឹង​​​​​ចំណាយថវិកាប្រមាណ៥៥០០ ដុល្លារអាមេរិក​​

កំពង់ចាម៖លោក​ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេតេជោ ហ៊ុន សែន បានផ្តល់ជាអំណោយ​​ដល់​ប្រជាពលរដ្ឋ​​នៅ​​ភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយ​​បាន​​ប្រកាស​ បើកការដ្ឋានសាងសង់ជាផ្លូវការជាផ្លូវលំ០១ខ្សែប្រវែង ១២៦២ម៉ែត្រ ដែល​​នឹង​​​ចំណាយថវិកាប្រមាណ៥៥០០ដុល្លារអាមេរិក​​ កាលពី​​ទី២០ ខែកុម្ភះ ឆ្នាំ២០​២២​នេះ​។​​
តំណាងលោក​​ឧកញ៉ា ឡូវ ហ៊ឹង ក៏​បាន​​អញ្ជើញ​​ចូលរួមនៃពិធីនោះ ក្រៅពីនោះ​​រួម​មាន លោក ស៊ីម គង់ អភិបាលនៃគណះអភិបាលស្រុកស្រីសន្ធរនិងលោក ចាស់ ជឿន មេឃុំទងត្រឡាចប្រជាពលរដ្ឋប្រមាណ​២០០គ្រួសារបានចូលរួមពិធីប្រកាសបើកការដ្ឋានសាងសង់ផ្លូវលំក្រាលដី០១ខ្សែប្រវែង១២៦២ម៉ែត្រផងដែរ។​​
តំណាងលោក​​ឧកញ៉ា ឡូវ ហ៊ឺង លោកមេឃុំ ចាស់ ជឿន មានប្រសាសន៍ថា សាលា​បឋមសិក្សាខ្ទឹង០១ខ្នង៥បន្ទប់ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី ទើបបានកសាងរួចរាល់ហើយជាស្ថាពរនិងបានផ្តល់អោយឧកាសអោយ ក្មួយៗសិស្សានុសិស្សបានចូលរៀនជាស្ថាពរហើយ ។
លើសពីនេះលោក​បញ្ជាក់ថា ក្នុងនាម​​លោកឧកញ៉ា ឡូវ ហ៊ឹង ក៏​សំណូមពរដល់មាតាបិតាឬអាណាព្យាបាលសិស្សមេត្តាបញ្ជូនកូនចៅដែលគ្រប់អាយុដល់វ័យសិក្សាអោយមកចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នា ។
លោក ស៊ីម គង់អភិបាលនៃគណះអភិបាលស្រុកស្រីសន្ធរបាន​លើក​ឡើងថា​​ ផ្លូវលំក្រាល​ដី០១ខ្សែប្រវែង១២៦២ម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ៥៥០០ ដុល្លាដែលឧបត្ថ​ម្ភថវិកា ដោយលោក​​ឧកញ៉ា ឡូហ៊ឺង បានសម្រេចប្រកាសបើកការដ្ឋានសាងសង់នាថ្ងៃនេះ ដែលជាសមិទ្ធិផលថ្មីបន្ថែមទៀតនៅក្នុងឃុំទងត្រឡាច​​​​។
លោក​អភិបាល​ស្រុក​បាន​រំលឹកដល់ពលរដ្ឋ​​ត្រូវចងចាំ​នូវពាក្យស្លោកដែលយើង​មិនអាចភ្លេចបាន​នោះ​គឺ អ្នកដឹកនាំកម្ពុជាយើង​​គ្រប់ជំនាន់គឺ“អរគុណសន្តិភាព” ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់វិនា​​ទី ធ្វើ​ឲ្យ​​ប្រទេសយើងកាន់តែមានសុវត្ថិ​ភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។
តំណាងលោក​ឧកញ៉ា ឡូវ ហ៊ឹង បាន​​ សំណូមពរ និងការផ្តាំផ្ញើ​ពី​លោកឧកញ៉ាគឺ សូម​​អោយប្រជាពលរដ្ឋក្នុងឃុំទងត្រឡាចទាំងអស់ចូលរួមថែររក្សា និងការពា​រសមិទ្ធិផលដែលបានកសាងស្ថាបនាឡើង ដើម្បីទុកសម្រាប់ការប្រើប្រាស់អោយបានយូរអង្វែង និងជាមរតកសម្រាប់កូនចៅយើង​​ជំនាន់ក្រោយផងដែរ។
សូមរំលឹកថា អំណោយរបស់ ឧកញ៉ា ឡូវ ហ៊ឺង ដែល​បាន​​ផ្តល់ជូនប្រជាពលរដ្ឋនៅ​​ភូមិខ្ទឹង ប្រមាណ២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានក្រម៉ា១ និងថវិកា១ ម៉ឺនរៀលផងដែរ៕​​