រតន:គិរី៖ បន្ទាប់ពីមានការចុះផ្សាយលើសាព័ត៌មាន ដេលីខ្មែរ កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២២កន្លងមកនេះ ជុំវិញសេចក្តីរាយការណ៍ករណី «បទល្មើសនាំឈើប្រណីតបានចរាចរណ៍ឡើងវិញនោះ»ប៉ុន្តែករណីនេះ ត្រូវបានមន្រ្តីមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវបានបញ្ជាក់នៅថ្ងៃទី២២ខែកុម្ភៈនេះថា បើគិតរហូតមកដល់ពេលនេះ គឺពុំមានករណីបទល្មើសនាំឈើប្រណីតចរាចរណ៍ឆ្លងដែរន ដូចការលើកឡើងពីមជ្ឈដ្ឋាននាៗនោះឡើយ ហើយមន្រ្តីច្រកមិនអនុញ្ញាតិឲ្យកើតមានសកម្មភាពដឹកជញ្ជូននោះដែរ ព្រោះជាអំពើល្មើសច្បាប់។
មន្រ្តីខាងលើដែលមិនបញ្ចេញឈ្មោះលើកឡើងថា តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯក កែវ តាយ នាយរងប៉ុស្ដិ៍ស្ដីទី និងជាប្រធានគោលដៅត្រួតពិនិត្យបារាស់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនៃខេត្តរតនគិរី គឺកំពុងតែអនុវត្តយ៉ាងម៉ឺងមាត់ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ជាដើម ដើម្បីការពារសុវត្ថិភាពនៅតាមព្រំដែនកម្ពុជា វៀតណាម។
តាមសេចក្តីបញ្ជាក់ពីមន្រ្តីខាងលើលើកឡើងទៀតថា រហូតមកដល់ពេលនេះ ពុំមានរថយន្ឬឈ្មួញឈើណាហ៊ានដឹកឈើប្រណីតឆ្លងដែនដូចកាលពីមុនៗឆ្នាំកន្លងទៅនោះទេ មិនដូចការលើកឡើងរបស់ពលរដ្ឋនិងមន្ត្រី មួយចំនួននោះឡើយ ហើយជាពិសេសការដឹកចូលទៅទឹកដីវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ គឺគ្មាននោះទេ ហើយសូមសាធារណៈជនកុំយល់ច្រឡំចំពោះករណីនេះ។