រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំងចំពោះមេដឹកនាំប្រទេសអ៊ីតាលី ដែលបានសម្រេចចិត្តរួមសហការជាមួយប្រទេសចិន ។
សំណុំរឿងដែលអាមេរិកខកចិត្តជាងគេ គឺអ៊ីតាលីបានសម្រេចចិត្តរួមសហការជាមួយ ចិន ក្នុងគម្រោងសាងសង់ផ្លូវសូត្រ ឫគម្រោងផ្លូវ១ ខ្សែរក្រវ៉ាត់១ របស់ប្រទេសចិន ដែលអាមេរិ កយល់ថា ជាគម្រោងប្រមូលផ្តុំពាណិជ្ជកម្ម និងសេដ្ឋកិច្ចឲ្យទៅប្រទេសចិន ។
សូមបញ្ជាក់ថា អ៊ីតាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានឧស្សាហកម្មលូត លាស់ខ្លាំងទាំង៧ (G7 Group) នៅលើពិភពលោក និងជាប្រទេសសមាជិករបស់សហភាព អឺរ៉ុប ដែលបានចូលរួមក្នុងគម្រោងនេះជាមួយចិន ៕