បរទេស៖ស្របពេលដែលសង្រ្គាមនៅតែបន្តនៅអ៊ុយក្រែនជម្លោះមួយនេះ បានធ្វើឲ្យតម្លៃប្រេងសកល ហក់ឡើងខ្ពស់ផងដែរថ្វីត្បិតតែមានវិធានការថ្មីធ្វើឲ្យទីផ្សារស្ងប់ស្ងាត់ក៏ដោយ ។
តម្លៃប្រេងឆៅបានហក់ឡើងខ្ពស់រហូតដល់ ១១៣ដុល្លារក្នុង១បារ៉ែល ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៤រហូតមក ។
តម្លៃប្រេងនៅតែហក់ឡើងខ្ពស់បែបនេះថ្វិត្បិតតែប្រទេសសមាជិកទីភ្នាក់ងារថាមពលអន្តរជាតិ(IEA)បញ្ចេញប្រេង៦០លានបារ៉ែលពីស្តុកបន្ទាន់ក៏ដោយ ។
សហរដ្ឋអាមេរិកនិងប្រទេសសមាជិកទាំង៣០របស់ទីភ្នាក់ងារ IEA បានយល់ព្រមបញ្ចេញប្រេងស្តុកបន្ទាន់ដើម្បីធ្វើឲ្យស្ថិរភាពដល់ទីផ្សារថាមពលនៅលើពិភពលោក ។
រុស្ស៊ីស្ថិតនៅក្នុងចំណោមប្រទេសផលិតថាមពលធំបំផុតរបស់ពិភពលោកហើយក្រុមវិនិយោគិន មានការព្រួយបារម្ភថាការផ្គត់ផ្គង់ប្រេង ឬឧស្ម័ន អាចនឹងរងផលប៉ះពាល់ ។ ចំណែកឯតម្លែប្រេសហរដ្ឋអាមេរិកបានកើនឡើងជិត ១០៩ដុល្លារក្នុង១បារ៉ែល ។
លោកស្រី Jen Psakiគឺជាអ្នកនាំពាក្យសេតវិមានបាននិយាយថា ពួកយើងត្រៀមប្រើប្រាស់រាល់ឧបករណ៍ដែលពួកយើងមាន ដើម្បីកំហិតការអាក់ខានការផ្គត់ផ្គង់ថាមពលសកលបង្កឡើងដោយសារវិធានការសឹករបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
លោកស្រីបន្តថាទីក្រុងវ៉ាស៊ីងតោននឹងបន្តសំឡឹងមើលវិធីសាស្រ្តពន្លឿនការផ្គត់ផ្គងថាមពល ឆ្ងាយពីរុស្ស៊ី ៕