បរទេស៖កាលពីរយៈពេល៣០ឆ្នាំមុនពេលដែលរបបកុំម្មុយនីស្តដួលរលំទៅនៅសហភាពសូវៀតក្រុមហ៊ុនលោកខាងលិចប្រជ្រៀតគ្នាទៅមុនគេ ដើម្បីឆ្លងកាត់ទ្វារពាណិជ្ជកម្ម ។
ការមកដល់របស់ក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុន Coca-Colaនិងក្រុមហ៊ុន McDonald’s ជានិមិត្តសញ្ញានៃការចាប់ផ្តើមយុគសម័យថ្មី បន្ទាប់មកក៏មានការមកដល់របស់ក្រុមហ៊ុនលក់រាយ ក្រុមហ៊ុនជីករ៉ែ ក្រុមហ៊ុនមេធាវីនិងក្រុមហ៊ុនប្រឹក្សាហើយរុស្ស៊ីបានក្លាយជាអ្នកប្រើប្រាស់ខ្លាំងជាងគេសម្រាប់ខោខា វប៊យម៉ាក Leviនិងទំនិញប្រណីត។
បច្ចុប្បន្នស្របពេលមានការឈ្លានពានដោយយោធារបស់ប្រធានាធិបតី Putin នៅអ៊ុយក្រែនក្រុមហ៊ុនមួយចំនួនរួមទាំងក្រុមហ៊ុន Apple, Jaguar Land Rover, H&M និងក្រុមហ៊ុន Burberry បានប្រកាសថា ពួកគេនឹងផ្អាកសង្វាក់ប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ។
ពេលដែលជម្លោះផ្ទុះឡើងនៅអ៊ុយក្រែនក្រុមហ៊ុនថាមពលBPបានរងសំពាធបន្ទាន់ ។ក្រុមហ៊ុនមួយនេះគ្រប់គ្រងភាគហ៊ុនធំនៅក្រុមហ៊ុនថាមពលខ្នាតយក្ស Rosneftរបស់រុស្ស៊ី ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះពួកគេបានប្រកាសថា ប្រតិបត្តិការរបស់ពួកគេនឹងត្រូវបិទ ។
ក្រោយមកក្រុមហ៊ុន Shell ExxonMobilនិងក្រុមហ៊ុន Equinorបានសន្យាដូចគ្នាថា ពួកគេនឹងកាត់បន្ថយការវិនិយោគរបស់ខ្លួននៅរុស្ស៊ី បន្ទាប់ពីមានសំពាធពីម្ចាស់ភាគហ៊ុន ក៏ដូចជារដ្ឋាភិបាល និងសាធារណជន ។
ភាគហ៊ុនថាមពលទាំងនោះមានតម្លៃ។ភាគហ៊ុនក្រុមហ៊ុន BP’s Rosneft ស្មើនឹង១ភាគ៥នៃប្រាក់ចំណេញកាលពីពេលថ្មីៗរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុន Shellអាចនឹងបាត់បង់ទឹកប្រាក់ ៣ពាន់លានដុល្លារ សម្រាប់ការចាកចោលការបណ្តាក់ទុនរបស់ខ្លួនជាមួយក្រុមហ៊ុន Gazprom ។
លោក Russ Mould គឺជាប្រធានវិនិយោគទុននៅក្រុមហ៊ុន AJ Bellបាននិយាយថា ប៉ុន្តែក្រុមហ៊ុនចង់ឲ្យគេមើលឃើញធ្វើរឿងល្អដែលត្រឹមត្រូវ ។
ខណៈពេលនោះដែរ ក្រុមហ៊ុន Total Energies ដែលជាក្រុមហ៊ុនធំមួយទៀតនៅរុស្ស៊ី បាននិយាយថា ខ្លួននឹងមិនផ្តល់មូលនិធិដល់គម្រោងថ្មីនៅក្នុងប្រទេសមួយនេះនោះទេ ប៉ុន្តែពួកគេក៏គ្មានគម្រោង លក់ការវិនិយោគមានស្រាប់របស់ខ្លួននោះដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើអ្វីនឹងកើតឡើងចំពោះការវិនិយោគទាំងអស់នេះ ថាតើនៅទីបញ្ចប់ពួកគេនឹងត្រូវលក់ចេញ ស្តាដើមឡើងវិញខ្លះ ឬថាតើពួកគេនឹងបិទចោលប្រតិបត្តិការតែម្តងឬយ៉ាងណានោះទេ ៕