ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង បាន​អញ្ជើញចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ទិវានារី​អន្តរជាតិ​ ៨មិនា

បាត់ដំបង:សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ខេត្តបាត់ដំបង និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបាន​អញ្ជើញចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ទិវានារី​អន្តរជាតិ​ ៨មិនា នៅសាលាស្រុកបាណន់​ដែល​មាន​សមាសភាព​ចូលរួម​ចំនួន​២២២នាក់​កាលពីរសៀលថ្ងៃទី​០៥-០៣- ២០២២។
សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ជំរាបជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកបាណន់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេស គណបក្សប្រជាជនកម្ពុជាដែលតែងតែគិតគូរនិងជួយប្រជាពលរដ្ឋ ក្នុងគ្រាលំបាកជានិច្ចជាកាលហើយយអ្វីដែលយើងចាំមិនភ្លេចគឺ ក្នុងពេលជំងឺរាតត្បាតនៃជំងឺកូវីដ១៩ រដ្ឋាភិបាលបានស្រោចវ៉ាក់សាំងជូនពលរដ្ឋទាន់ពេលវេលាផងដែរ។
ក្នុងឱកា​ទិវានារី​អន្តរជាតិ​ ៨មិនានេះ សូមបងប្អូនទាំងអស់គ្នារីករាយនិងសមិទ្ធ ផលដែលយើងមានសព្វថ្ងៃនេះ គឺបានមកពីប្រទេសជាតិយើងមានសុខសន្តិភា ពនិងស្ថេរភាពនយោបាយ និងសេដ្ឋកិច្ជជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យផងដែរ។